​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​វី​តា​ល់ ចូលរួមក្នុងសកម្មភាពផ្តល់ឈាម

donate blood 1donate blood 2donate blood 3

ការបរិច្ចាគ​ឈាម​គឹជា​សកម្មភាព​សប្បុរស​ធ៌​ម​មួយ​និង​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជនរងគ្រោះ​នៅតាម​មន្ទីរពេទ្យ​នានា​ដែរ​ត្រូវការ​ឈាម​ជា​ចាំបាច់​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នេះ​កាលពី​ថ្ងៃទី16 ខែមិថុនា ឆ្នាំ2015 សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ សហការ​ជាមួយ​មជ្ឍមណ្ឌល​ជាតិ​ផ្តល់​ឈាម និង​ក្រុមហ៊ុន​ទឹកបរិសុទ្ធ វី​តា​ល់​បានរៀបចំ​កម្មវិធី​មួយ​ដែរ​មាន​ឈ្មោះថា ការផ្តល់​ឈាម​ដើម្បី​សប្បុរស​ធ៌​ម នៅ​បរិវេន​សកលវិទ្យា​ល័យពុទ្ធិ​សាស្ត្រ​ដោយមាន​ការចូលរួម​ពី​សំណាក់ លោក ហុក គីម​ចេង ប្រធាន​មជ្ឍមណ្ឌល​ជាតិ​ផ្តល់​ឈាម លោក ឡុង សុ​ផេង សកលវិទ្យា​ធិ​កា​រង​ទទួលបន្ទុក​កិច្ចការ​បណ្ឌិតសភា​នៃ​សកល​វិទ្យាល័យ​ពុទ្ធិ​សាស្ត្រ លោក អ៊ុំ វណ្ណៈ មន្ត្រី​សាធារណៈ នៃ​ក្រុមហ៊ុន​ទឹក​ពិសារ​បរិសុទ្ធ វី​តា​ល់ សាស្ត្រាចារ្យ និស្សិត សាធារណៈជន និង បុគ្គលិក​នៃ​សកល​វិទ្យាល័យ​ពុទ្ធិ​សាស្ត្រ ជាច្រើន​ទៀត ។


យោងតាម​របាយ​ការ​ណ៏​រប​ស់ម​ជ្ឃ​មណ្ឌល​ជាតិ ផ្តល់​ឈាម​នៃ​ក្រសួងសុខាភិបាល​បានអោយដឹងថា​អ្នកជំងឺនៅ​គ្រប់​មន្ទីរពេទ្យ​ទាំងអស់ នៅក្នុង​រាជធានី​ភ្នំពេញ​ត្រូវការ​ឈាម​ជាង​ប្រមាណ​ជាង100 ប្លោក ជា​រៀងរាល់ថ្ងៃដើម្បី​ព្យាបាល​និង​ជួយសង្គ្រោះ​ជីវិត​ជាបន្ទាន់។ ក្នុងនោះ​មាន​អ្នកជំងឺ​មួយចំនួនធំ​បាន​បញ្ជូន​មកពីខេត្ត​នានា​ទូទាំងប្រទេស​ផងដែរ។ 

ជាមួយគ្នានេះ​សកលវិទ្យា​ល័យ​ពុទ្ធិ​សាស្ត្រ បាន​សហការ​ផ្តល់​ជាទីតាំង​ជួយ​ផ្សព្វផ្សាយ​ទៅកាន់​និស្សិត សាស្ត្រាចារ្យ បុគ្គលិក និង​សាធារណៈជន​ដើម្បី​ផ្តល់​ឈាម និង​សិក្សា​ស្វែងយល់​ពី​អត្ថ​ប្រ​យោ​ជ​ន៏​នៃ​ការបរិច្ចាគ​ឈាម​ដើម្បី​ឈាម​ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​ដែរ​ត្រូវ​ឈាម​ជា​ចាំបាច់។គួរ​បញ្ជក់​ផងដែរ​ថា​នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែរ​សកល​វិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​បានរៀបចំ​កម្មវិធី​នេះ​ឡើង ដែល​ឆ្នាំមុន​កម្មវិធី​នេះ​ទទួលបាន​ជោគជ័យ​និង​មានការ​គាំទ្រ​ពី​និស្សិត សាស្ត្រាចារ្យ បុគ្គលិក និង​សាធារណៈជន​ជាច្រើន​ហើយក៏​ទទួលបាន​អំណោយ​ឈាម​ប្រមាណ​ជាង 70ប្លោក។

ក្នុងនោះ​ផងដែរ​ក៏មាន​ការចូលរួម​គាំទ្រ​ពី​សំណាក់​ទឹក បរិសុទ្ធ វី​តា​ល់​ផងដែរ​បាន​ជួយឧបត្ថម្ភ​ក្នុង​កម្មវិធី។ លោក អ៊ុំ វណ្ណៈ មន្ត្រី ទំនាក់ទំនង​នៃ​ក្រុមហ៊ុន​វី​តា​ល់​បាន​មាន​ប្រសា​ស​ន៏​ថា លោក​ពិតជា​រីករាយ​នៅពេល​ដែរ​ឃើញប្អូនៗនិស្សិត ក៏ដូចជា​មិត្ត​យុវវ័យ​កម្ពុជា​បច្ចុប្បន្ន​មានការ​យល់ដឹង​ច្រើន​ពី​អត្ថ​ប្រ​យោ​ជ​ន៏និង​ធ្វើ​ឲ្យ​អំពើ មនុស្ស​ធ​ម៏​នៃ​ការផ្តល់​ឈាម ដែរ។ទង្វើ​នេះ​ជាស​កម្មក​ភាព​វិជ្ជមាន​មួយ​ជួយ​ពង្រីកទៅដល់​សាមគ្គីភាព​នៃ​ប្រទេស​ទាំងមូល​ដែរ​នាំទៅរក​ភាព​អភិ​វ​ឌ្ឃ​ន៏​និង​ការរីកចម្រើន ។ វី​តា​ល់​ក៏​នៅតែ​បន្ត​គាំទ្រ​ដល់​អំពើរ​មនុស្ស​ធ៌​ម​ទាំងនេះ​អោយ​កាន់តែច្រើន​ដើម្បី​ឆ្លើយតប​ទៅ​និង​ការគាំទ្រ​របស់​អតិថិជន​មកលើ​មូល​និ្ន​ធិ 25៛ ។

ជា​ចុង​ក្រោយនេះ​តាំង​នាម​អោយ​សកល​វិទ្យាល័យ​ពុទ្ធិ​សាស្ត្រ មជ្ឍមណ្ឌល​ជាតិ​ផ្តល់​ឈាម និង​ក្រុមហ៊ុន​ទឹកបរិសុទ្ធ វី​តា​ល់​សូម​អគុណ​ទៅដល់​អ្នក​ដែរ​បរិច្ចាក​ឈាម​ទាំងអស់​ដែរ​បាន​ចំណាយពេលវេលា ក្នុងការ​ចូលរួមចំណែក​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​ទាំងអស់​ដែរ​ត្រូវការ​ឈាម​យកទៅប្រើប្រាស់​ជា​ចាំបាច់ ហើយ​យើងទាំងអស់គ្នា​សង្ឃឹមថា​ប្រជាជន​កម្ពុជា​និង​បន្ត​គាំទ្រ​ការបរិច្ចាក​ឈាម​នេះដើម្បី​ជួយសង្គ្រោះ​ទៅដល់​អ្នក​ដែរ​ត្រូវការ​ឈាម​ជា​ចាំបាច់ ។

អានពត៌មានបន្ថែម >>

 

Jobs Opportunity

Visitors Info

51498
TodayToday368
YesterdayYesterday627
This WeekThis Week1861
This MonthThis Month13803
All DaysAll Days51498
Scroll Up