វីតាល់​ឧបត្ថម្ភ​ដំបូល​ដប​បា្ល​ស្ទិ​ច​ និង​ឧបករណ៍​សិក្សា​ដល់​សាលា​ដូង

 

​នៅ​ព្រឹក​ថ្ងៃ ទី​២៦​ខែ ធ្នូ ២០១៥ ក្រុមហ៊ុន​ដែល​សកម្ម​ខាង​កម្មវិធី​មនុស្សធម៌ វី​តាល់​ ធ្វើ​កម្មវិធី​មួយ​ដែល​មានឈ្មោះ​ថា «​គាំទ្រ​វិស័យ​អប់រំ និង ការកែច្នៃ​សំរាម​»ដែល​ក្នុង​កម្មវិធី​នេះ វី​តាល់

បាន​សម្ពោធ​ដំបូល​ដប​ប្លាសិ្ទច​វីតាល់ និង​ផ្តល់​ឧបករណ៍​សិក្សា​មួយ​ចំនួន​ដល់​សាលា​ដូង​ដែល​ជា​សាលា​សហគមន៍​បង្រៀន​ឥត​គិត​ថ្លៃ​តែ​មួយ​គត់​នៅ​លើ​កោះដាច់​។

 

ការ​ឧបត្ថម្ភ​របស់​វីតាល់​លើក​នេះ​រៀបចំ​ឡើង​គឺ​មិនមែន​ដើម្បី​តែ​គាំទ្រ​ដល់​វិស័យ​អប់រំ​ប៉ុណ្ណោះ​ទេ វី​តាល់​ក៏​មាន​បំណង​ចង់​បណ្តុះ​គំនិត និង​ផ្សព្វផ្សាយ​អំពី​សកម្មភាព​សំរាម​កែច្នៃ​ក្នុង​កម្ពុជា​ផង​ដែរ​។

Dong School 1

លោក ជុង​ហៀ​ង ថាវ​សិទ្ធិ ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន វី​តាល់ និង​ជា​អ្នក​ដឹកនាំ​កម្មវិធី​សប្បុរស​ធម៌​មួយ​នេះ បាន​មាន​ប្រសាសន៍​ថា យើង​ពិតជា​រំភើប និង​រីករាយ​ចំពោះ​កម្មវិធី​សប្បុរសធម៌

មួយ​នេះ ព្រោះ​កម្មវិធី​នេះ​មិន​ត្រឹម​តែ​អនុញ្ញាត​ឲ្យ​វីតាល់​បាន​ចូល​រួម​ចំណែក​ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា​នោះ​ទេ យើង​ក៏​បាន​ជំរុញ​និង​បណ្ដុះ​គំនិត​ដល់​ពលរដ្ឋ​ខ្មែរ និង​ក្រុមហ៊ុន​ឯកជន​ដទៃ​ទៀត

ងាក​មក​យក​ចិត្ត​ដាក់​លើ​ការ​កែច្នៃ​សំណល់​ពី​ឧស្សាហកម្ម​ខ្លួន​មក​ធ្វើជា​របស់​មាន​តម្លៃ ដូច​អ្វី​ដែល​វី​តាល់​កំពុង​តែ​ធ្វើ​នេះ​។

លោក​​បន្ត​ថា សាលា​ដូង​គឺជា​សាលា​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ព្រោះ​សាលា​នេះ​បាន​បង្កើត​ដោយ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​របស់​ខ្មែរ​ដែល​សុទ្ធ​សឹងតែ​ជា​ទំពាំង​ស្នង​ឫស្សី​ល្អ​ៗ ហើយ​ស្រលាញ់​ការ​សិក្សា

និង​ផ្តល់​តម្លៃ​ដល់​ការ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​សង្គម​យ៉ាង​មោះមុត​។ លក្ខណៈ​ពិសេស​មួយទៀត​របស់​សាលា​ដូង គឺ​ចក្ខុវិស័យ​របស់​សាលា​មួយ​នេះ មិន​ទាមទារ​ការ​ឧបត្ថម្ភ​ជា​សាច់​ប្រាក់ ហើយ​ឲ្យ

​តម្លៃ​ចំពោះ​ការ​ចូលរួម​ជា​កម្លាំង និង​ឧបករណ៍​ជំនួស​វិញ​។ សកម្មភាព​ទាំងអស់​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​តាំងចិត្ត​ជួយ​ដល់​សង្គម​យ៉ាង​ពិតប្រាកដ​ពី​យុវជន​ខ្មែរ​យើង​។ វី​តា​ល់​សង្ឍឹមថា​

កម្ពុជា​យើង​នឹង​មាន​សាលា​សហគមន៍​បែប​នេះ​កាន់តែ​ច្រើន​នៅ​តំបន់​ក្រីក្រ​ដទៃ​ទៀត​ឲ្យ​បាន​កាន់​តែ​ច្រើន​។

កម្មវិធី ​«គាំទ្រ​វិស័យ​អប់រំ និង​ការ​កែច្នៃ​សំរាម​» របស់ វី​តាល់ បាន​ផ្តល់​ការ​ឧបត្ថម្ភ សម្បក​ដប​វីតាល់​ជាង​៧០០០​ដប​សម្រាប់​ធ្វើ​ជា​ដំបូល​កន្លែង​ចត​កង់​ម៉ូតូ​ ម៉ាស៊ីន​ព្រីន និង​ហ្វូតូកូពី​ដ៏​ទំនើប

ថវិកា​សប្បុរស​សម្រាប់​ការ​សាង​សង់​បន្ថែម​នូវ​ថ្នាល​ដាក់​កុំព្យូទ័រ​សុវត្ថិភាព កាដូរ​ជា​សម្ភារៈ​សិក្សា​សម្រាប់​សិស្សានុសិស្ស ឆត្រ័​ធំ​វីតាល់ និង​ទឹក​ពិសា​វីតាល់​ជា​ច្រើន​កេស​ទៀត​ផង​។

Dong School 2

លោក អ៊ុក វ៉ាន់ដេ អ្នក​គ្រប់គ្រង និង​ជា​អ្នក​បង្កើត​សាលា​ដូង ​បាន​និយាយថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​មាន​ក្រុមហ៊ុន​ឯកជន​ចាប់អារម្មណ៍​ក្នុង​ការ​ផ្តល់​អំណោយ​សប្បុរស​ដល់​សាលា​ដូង។

លោក​ពិតជា​សប្បាយ​រីករាយ​ជំនួស​ក្មេងៗ​នៅ​សាលា​ដូង​ទាំងអស់​នៅ​ពេល​ដែល​ទទួល​បាន​ដប​ប្លាស្ទិក​ពី​វីតាល់​ដើម្បី​ជា​ដំបូលជ្រក​ដាក់​កង់​ម៉ូតូ ម៉ាស៊ីន​ព្រីន​ដ៏​ទំនើប​សម្រាប់​ជំនួយ​ដល់

​ការសិក្សា​របស់​សិស្ស ដើម្បី​ឲ្យ​ពួកគេយ​ល់​កាន់តែ​ច្បាស់​ពី​ជំនាញ​តិចណូឡូជី​។ លោក​ក៏​សង្ឃឹម​ថា​វី​តាល់​នឹង​បន្ត​គាំទ្រ​សាលា​ដូង​បន្ត​ទៀត​នៅ​ថ្ងៃ​អនាគត ព្រោះ​សាលា​ដូង​នៅ​មាន​គម្រោង
​សាងសង់​អាគារ​ពី​សំណល់​ដប​ប្លាស្ទិច​មួយ​ចំនួន​បន្ថែម​ទៀត​។

សាលា​ដូង គឺជា​សាលា​សហគមន៍​បង្រៀន​បន្ថែម​ឥត​គិត​ថ្លៃ​ដល់​កុមារ​ក្រីក្រ​នៅ​លើ​កោះ​ដាច់​។ សាលា​សហគមន៍​មួយ​នេះ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១៣ ដោយ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ខ្មែរ​

មួយ​ក្រុម​ដែល​ស្រលាញ់​ការ​សិក្សា និង​តម្លៃ​នៃ​ការ​អភិវឌ្ឍ​សង្គម​ភ្ជាប់​ជាមួយ​ការអប់រំ​។ សព្វថ្ងៃ​សាលា​ដូង​មាន​សិស្ស​ប្រមាណ​ជា​ជាង​២០០​នាក់ ដែល​ពួកគេ​រៀន​ឆ្លាស់​ម៉ោង​គ្នា​តាម​មុខវិជ្ជា

​ដែល​ពួក​គេ​ចង់​រៀន​បំប៉ន​។ លក្ខណៈ​ពិសេស​នៃ​សាលា​ដូង គឺ​មិនមែន​ត្រឹមតែ​ជា​ការបង្រៀន​ឥត​គិត​ថ្លៃ​នោះ​ទេ សាលា​សហគមន៍​មួយ​នេះ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់

​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​កាត់​កោះ​ដាច់ ដោយសារ​តែ​អាគារ​ដែល​បាន​សាងសង់​ធ្វើ​បន្ទប់​សិក្សា​គឺ​ធ្វើ​ចេញពី​របស់​កែច្នៃ​មួយ​ចំនួន​ដូចជា កង់ឡាន ដប​ប្លា​សិច

និង​ភេសជ្ជៈ​ផ្សេងៗ​ដែល​គេ​បោះចោល​ជាដើម​។

កម្មវិធី «​គាំទ្រ​វិស័យ​អប់រំ និង​ការ​កែច្នៃ​សំរាម​» របស់​វី​តាល់​គឺ​ជា​ផ្នែក​មួយ​នៃ​មូលនិធិ ២៥៛ ដែល​បាន​មក​ពី​មូលនិធិ​២៥៛ ពី​ការ​លក់​ទឹក​មួយ​ដប​។ វីតាល់​មាន​មោទនភាព​នៅពេល

ដែល​យើង​មាន​កម្មវិធី​សប្បុរស​ជា​ច្រើន​ក្នុង​ឆ្នាំ ២០១៥ ដែល​កម្មវិធី​សប្បុរសធម៌​ទាំងអស់​នោះ​កើតមាន​ឡើង​ដោយសារ​តែ​អតិថិជន វី​តាល់​បាន​ចូលរួម​ចំណែក ដោយ​ការ​គាំទ្រ

និង​ជាវ​ផលិតផល​វីតាល់​កាន់​តែ​ច្រើន​កន្លង​មក​។ វីតាល់​ក៏​សង្ឃឹម​ថា​ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​ច្រើន​នឹង​គាំទ្រ​វី​តាល់ដើម្បី​ជា​ប្រយោជន៍​ផ្តល់​មក​វិញ​នូវ​ការងារ​សប្បុរសធម៌ និង​ការអភិវឌ្ឍ៕

Dong School 3

 

អានពត៌មានបន្ថែម >>

 

Visitors Info

15564
TodayToday568
YesterdayYesterday508
This WeekThis Week2941
This MonthThis Month8114
All DaysAll Days15564
Scroll Up