skip to Main Content

វីតាល់​នាំ​បុគ្គលិក​ដាំ​កូនឈើ​កោងកាង​ ​១​០​០​០​ដើម​ ​ដើម្បី​សាទរ​ទិវា​អភិ​រក្ស​ដើម​កោងកាង​ពិភពលោក

ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ​បាន​នាំ​បុគ្គលិក​ប្រមាណ​៣​០​នាក់​ ​រួមគ្នា​ជាមួយ​សហគមន៍​ត្រពាំង​សង្កែ​ ​និង​មានការ​គាំទ្រ​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពត​ ​បាន​រៀបចំ​កម្មវិធី​ដាំ​ដើម​កោងកាង​ចំនួន​១​០​០​០​ ​ដើម​នៅ​ដៃសមុទ្រ​បរិវេណ​សហគមន៍​ត្រពាំង​សង្កែ​ ​ខេត្ត​កំពត​ ​នា​ព្រឹក​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​០​ ​កន្លងទៅ​នេះ​។

​កម្ម​វី​ធី​នេះ​ ​រៀបចំ​ឡើង​ដើម្បី​ជំរុញ​ឲ្យ​មានការ​អភិ​រក្ស​បន្ត​ដាំ​ដើម​កោងកាង​ ​និង​ដើម្បី​អប​អរសាទរ​ទៅ​នឹង​ទិវា​អភិ​រក្ស​ព្រៃ​កោងកាង​ពិភពលោក​ ​ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​០​ ​ខាងមុខនេះ​។

​លោក​ ជុ​ន​ហៀង​ ​ថាវ​សិទ្ធិ​ ​ប្រធាន​គ្រប់គ្រង​ទី​ផ្សារ​ ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ​បាន​មានប្រសាសន៍ថា​ ​ដើម​កោងកាង​ពិតជា​តិ​មាន​សារសំខាន់​ណាស់​សម្រាប់​មនុស្សជាតិ​។​ ​ក្នុង​នោះ​ ​ដើម​កោងកាង​មាន​តួនាទី​ជា​របាំង​ការពារ​ខ្យល់ព្យុះ​នៅ​តាម​ឆ្នេរសមុទ្រ​ ​ហើយក៏​ជាទី​ជំរក​របស់​ជីវៈ​មានជីវិត​នៅ​ក្នុង​ទឹក​ ​និង​ព្រមទាំង​ជា​ប្រភព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៀត​ផង​។

​លោក​ ​ព្រំ​ ​វិសិដ្ឋ​ ​អនុ​ប្រធានមន្ទីរ​បរិស្ថាន​ខេត្ត​កំពត​ ​បាន​បញ្ជាក់ឲ្យដឹង​ថា​ ​ការ​ដាំ​ដើម​កោងកាង​នៅ​ថ្ងៃនេះ​ ​ជា​ការចូលរួម​ចំណែក​ដ៏​សំខាន់​ពីសំណាក់​ក្រុមហ៊ុន​ឯកជន​ក្នុង​ការ​ជួយ​អភិ​រក្ស​ព្រៃ​កោងកាង​ ​និង​រួមគ្នា​ថែរក្សា​លើក​ក​ម្ពស់​បរិស្ថាន​។​ ​លោក​សង្ឃឹម​ថា​ ​សកម្មភាព​នេះ​ ​នឹង​ជំរុញ​ឲ្យ​មាន​ការចូលរួម​បន្ថែម​ពីសំណាក់​ក្រុមហ៊ុន​ឯកជន​ក្នុង​ការ​រួមគ្នា​អភិ​រក្ស​ព្រៃ​កោងកាង​បន្ត​ទៅទៀត​។

​លោក​ ជុ​ន​ហៀង​ ​ថាវ​សិទ្ធិ​ ​ក៏បាន​បន្ត​ទៀត​ថា​ “​ការ​រួមគ្នា​ដាំ​ដើម​កោងកាង​នៅ​ថ្ងៃនេះ​ ​បង្ហាញ​អំពី​ស្មារតី​រួបរួម​នៃ​មនុស្សជាតិ​ដើម្បី​លើក​ក​ម្ពស់​បរិស្ថាន​ ​និង​បង្កើត​ឲ្យ​មានការ​ចង់​ចាំ​ដ៏​ប្រពៃ​អំពី​ការ​ប​ត​ស្នង​របស់​មនុស្សជាតិ​ចំពោះ​បរិស្ថាន​វិញ​។​”

​ជាង​ចុងក្រោយ​ ​លោក​ប្រធាន​គ្រប់គ្រង​ទី​ផ្សារ​ ​នៃ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​ចូលរួម​យល់​ដឹង​អំពី​អត្ថប្រយោជន៍​ដើម​កោងកាង​ ​និង​បន្ត​រួមគ្នា​ដាំ​និង​អភិ​រក្ស​ដើម​កោងកាង​ទាំងអស់គ្នា​ដើម្បី​សុខដុម​រម​នា​នៃ​បរិស្ថាន​ជាតិ​។

​គូរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ​បានតែ​ង​តែ​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ ​និង​សប្បុរស​ធម៌​ជាច្រើន​ ​ក្នុង​នោះ​ ​មាន​ដូចជា​ការ​ដាំ​ដើមឈើ​ ​ការ​ផ្តល់​អំណោយ​សប្បុរស​ធម៌​ ​ការឧបត្ថម្ភ​កម្មវិធី​ ​និង​កា​រៀបចំ​កម្មវិធី​ផ្សេងៗ​ទៀត​ជាច្រើន​ដើម្បី​សង្គម​។

 

Back To Top