skip to Main Content

​ការ​ផ្តល់​រង្វាន់​ជ័យ​លា​ភី​នៃ​ការប្រកួតប្រជែង​ថតរូប​វី​តា​ល់​២​៥​ខេត្ត​ក្រុង

កាល​ពីព្រឹក​ថ្ងៃ​ទី​១​៤​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​០​ ​វី​តា​ល់​បាន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជ័យ​លា​ភី​នៃ​ការប្រកួតប្រជែង​ថត​ “​ដំណើរ​ក​ម្សាន្ត​វី​តា​ល់ ​២​៥​ ​ខេត្ត​ក្រុង​!” ​ដែល​បាន​ប្រព្រឹត្ត​នៅ​រោងចក្រ​វី​តា​ល់​ក្រោម​វត្តមាន​នៃ​ថ្នាក់​ដឹកនាំ​របស់​ ​វី​តា​ល់ ​ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​អ្នកឈ្នះ​រង្វាន់​។

​ក្នុង​កិច្ច​សំណេះសំណាល​ ​លោក​ ​ឡាវ​ ​វ៉ាន់​ ​នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ផលិត​ទឹក​ពិសា​វី​តា​ល់ ​បាន​មានប្រសាសន៍ថា​ ​ការ​បង្កើត​វី​តា​ល់​ដំបូង​ឡើង​ ​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ភាព​ខុសគេ​ ​ដើម្បី​ប្រកួតប្រជែង​ក្នុង​ទី​ផ្សារ​និង​ធ្វើឲ្យ​អតិថិជន​មាន​ភាព​ជឿជាក់​លើ​ផលិតផល​វី​តា​ល់​។

លោក​បាន​បន្ថែម​ថា​ ​វី​តា​ល់​ដំណើរការ​មកដល់​បច្ចុប្បន្ន​ ​គឺ​មិន​គិតតែ​ផល​ចំណេញ​មួយ​មុខ​នោះ​ទេ​ ​តែ​យើង​គិត​លើ​ការងារ​សង្គម​ ​និង​សកម្មភាព​ជាមួយ​អតិថិជន​ ​និង​អ្នកគាំទ្រ​វី​តា​ល់​។

​ក្នុង​កិច្ច​សំណេះសំណាល​ ​លោក​ ​ឡាវ​ ​វ៉ាន់​ ​នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ផលិត​ទឹក​ពិសា​វី​តា​ល់ ​បាន​មានប្រសាសន៍ថា​ ​ការ​បង្កើត​វី​តា​ល់​ដំបូង​ឡើង​ ​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ភាព​ខុសគេ​ ​ដើម្បី​ប្រកួតប្រជែង​ក្នុង​ទី​ផ្សារ​និង​ធ្វើឲ្យ​អតិថិជន​មាន​ភាព​ជឿជាក់​លើ​ផលិតផល​វី​តា​ល់​។

​ក្នុង​នោះ​ ​យុវជន​ វិ​ន​ ហ្សិ​ន​តូ ​ជា​ម្ចាស់​ជ័យ​លា​ភី​លេខ​១​ ​បាន​និយាយ​ថា​ ​គាត់​សប្បាយរីករាយ​ដែល​បាន​ចូលរួម​ការប្រកួតប្រជែង​ ​កម្មវិធី​ថតរូប​ ​និង​ ​បាន​មកដល់​ក្នុង​ក្រុមហ៊ុន​វី​តា​ល់​។​ ​ជាពិសេស​ ​សូម​អរគុណ​ក្រុមហ៊ុន​វី​តា​ល់​ដែល​បាន​រៀបចំ​កម្មវិធី​នេះ​ឡើង​។

​លើស​ពី​នេះ​ទៀត​ ​វី​តា​ល់​បាន​អញ្ជើញ​អ្នកឈ្នះ​រង្វាន់​ទាំងអស់​ចូល​ទស្សនា​រោងចក្រ​វី​តា​ល់ ​ដើម្បី​ស្វែងយល់​អំពី​ដំណើរការ​នៃ​ខ្សែ​រ​សង្វាក់​ផលិតកម្ម​ទឹក​ពិសា​វី​តា​ល់​។

​ខាងក្រោម​នេះ​ជាស​ម្ម​ភាព​ខ្លះ​ៗ​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ដំណើរ​ក​ម្សាន្ត​វី​តា​ល់ ​២​៥​ ​ខេត្ត​ក្រុង​៖

Back To Top