រាជធានីភ្នំពេញ៖…
Vital celebrating Pchum Ben with 100 elders in Romeas Hek district
ក្រុមហ៊ុនទឹកពិសាវីតាល់ បានរៀបចំកម្មវិធី “សង្គហធម៌” ឬជាការធ្វើទានអញ្ជើញលោកតាលោកយាយទៅវត្តធ្វើបុណ្យរួមគ្នាជាមួយបុគ្គលិកក្រុមហ៊ុនទឹកពិសាវីតាល់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅវត្តរមាសហែក ស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។
កម្មវិធីនេះ រៀបចំឡើង ក្នុងចេតនាសាងជាកុសល និងជួយបំពេញក្តីប្រាថ្នារបស់លោកតា លោកយាយចាស់ជរាដែលមានជីវភាពខ្វះខាត និងគ្មានទីពឹងពាក់ មានលទ្ធភាពទៅវត្តធ្វើបុណ្យដោយទឹកចិត្តស្រស់ថ្លាដើម្បីឧទ្ទិសកុលសទៅដល់បងប្អូនជីដូនជីតាដែលមានចែកឋាន។
Lok Chumteav Choeung Sokuntheavy, Executive Director of Vital Drinking Water, expressed that to ease up the worries and difficulties of the elders, Vital team prepared offerings and other items to the monks in the pagoda. She hoped that this act would be fulfilling their wishes as they can pray to help their ancestors pass on to a better life.
សកម្មភាពរបស់វីតាល់នៅថ្ងៃនេះ ជាទឹកចិត្តសប្បុរសមួយដ៏ប្រពៃ ដែលផ្តល់ជូនលោកតាលោកយាយនៅក្នុងស្រុករមាសហែកនេះ ដែលមកពីឃុំនានា នៅដាច់ឆ្ងាយពីទីប្រជុំជន។ នេះជាប្រសាសន៍លោកមេឃុំអំពិល នៅក្នុងកម្មវិធីជួបជុំលោកតាលោកយាយ។ លោកសង្ឃឹមថា សកម្មភាពនេះ នឹងជំរុញឲ្យមានការចូលរួមបន្ថែមពីសំណាក់ក្រុមហ៊ុនឯកជនក្នុងការរួមគ្នាយកចិត្តទុកលើចាស់ជរាបន្តទៅទៀត។
លោកជំទាវ ជឹង សុគន្ធាវី បានបញ្ជាក់ថា ថវិកានៃការរៀបចំកម្មវិធីនេះ គឺជាថវិកាបានមកពីមូលនិធិ ២៥រៀល របស់វីតាល់ ដែលបានមកពីការជាវទឹកពិសាវីតាល់របស់បងប្អូនប្រជាពលរដ្ឋខ្មែរ។ រាល់ជាវទឹកពិសាវីតាល់មួយដប មានន័យថាបងប្អូនបានបរិច្ចាគថវិកា ២៥រៀលចូលទៅក្នុងមូលនិធិរបស់វីតាល់។ ហើយវីតាល់នឹងយកថវិកាទាំងនោះទៅប្រើប្រាស់ក្នុងសកម្មភាពសង្គម និងសប្បុរសធម៌។
កម្មវិធីនេះ បានធ្វើឡើងជាមួយលោកតា លោកយាយចាស់ជរាដែលមានជីវភាពខ្វះខាត និងគ្មានទីពឹងពាក់ ប្រមាណ១០០នាក់ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានការចូលរួមពី នាយិកាក្រុមហ៊ុនវីតាល់ បុគ្គលិកវីតាល់គ្រប់ជាន់ថ្នាក់ អភិបាលស្រុករមាសហែក មន្ត្រីប្រចាំស្រុក និងយុវជនស្ម័គ្រចិត្តជាច្រើននាក់។