skip to Main Content

​វីតាល់ ​ប្តូរ​រូបរាង​ដៃ​យួរ​ថ្មី​ ​ប្រណិត​ទាន់សម័យ​ ​និង​ងាយស្រួលប្រើ​ប្រាស់​ជាង​មុន

​រាជធានី​ភ្នំពេញ​ ​៖​ ​ជាមួយនឹង​បច្ចេកវិទ្យា​ទាន់សម័យ​ ​ផ្ដល់​ភាព​ងាយស្រួល​ដល់​អតិថិជន​គ្រប់ទិសទី​ ​ដែល​តែងតែ​និយម​ជ្រើសរើស​ ​វី​តា​ល់ ​ចំណុះ​ 1.5​L​ ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ​ថ្មីៗ​នេះ​បាន​ប្រកាស​អភិវឌ្ឍន៍​ដៃ​យួរ​ថ្មី​ ​ដើម្បី​ផ្ដល់​នូវ​បទពិសោធន៍​នៃ​ការប្រើប្រាស់​ឱ្យ​ល្អ​ប្រសើរ​ ​។​ ​ដៃ​យួរ​ថ្មី​របស់​ ​វី​តា​ល់ 1.5​L​ ​រចនា​ឡើង​ប្រកបដោយ​ប្រណីតភាព​បែប​ទាន់សម័យ​ ​រួមផ្សំ​ជាមួយនឹង​គុណភាព​ល្អ​គ្មាន​គូ​ប្រៀប​ ​កាន់តែ​ងាយស្រួល​កាន់​ឬ​យួរ​ ​មិន​ឈឺដៃ​ ​ទៀត​ផង​ ​។​

​លោក​ ​ហុង​ ​សុវណ្ណ​ ​នាយក​គ្រប់គ្រង​ផ្នែក​ទី​ផ្សារ​នៃ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ​បាន​ថ្លែង​ថា​ ​៖​ ​«​វី​តា​ល់​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ ​ក្នុង​ការ​ផ្តល់​ជូន​នូវ​ផលិតផល​មានគុណ​ភាព​ខ្ពស់​ ​ដោយ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ ​និង​ខិតខំ​អភិវឌ្ឍ​ជាប្រចាំ​លើ​ប្រណីតភាព​ ​ភាព​ច្នៃប្រឌិត​ទាន់សម័យ​ ​និង​ភាព​ងាយស្រួល​ ​ដើម្បី​ឱ្យ​សម​ស្របតាម​តម្រូវ​ការប្រើប្រាស់​របស់​អតិថិជន​នា​ពេល​បច្ចុប្បន្ន​»​ ​។​

​វី​តា​ល់ ​ជា​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​ទទួល​បានការ​គាំទ្រ​ ​និង​ទទួលស្គាល់​លើ​គុណភាព​ផលិតផល​ ​ព្រមទាំង​ត្រូវ​បាន​កោតសរសើរ​ពីសំណាក់​ប្រជាជន​កម្ពុជា​ចំពោះ​ការងារ​សប្បុរស​ធ​ម៍ ​និង​សង្គម​ ​អស់​រយៈ​ជាង​ ​១​០​ ​ឆ្នាំ​មក​ហើយ​ ​។​ ​វី​តា​ល់​សូម​អរគុណ​ចំពោះ​ភក្តីភាព​ ​និង​ទំនុក​ចិត្ត​របស់​អតិថិជន​ទាំងអស់គ្នា​ ​ក្នុង​ការ​ជ្រើសរើស​ប្រើប្រាស់​ផលិតផល​ទឹក​ពិសា​គុណភាព​ខ្ពស់​មួយ​នេះ​ ​ដែល​ជា​ផ្នែក​សំខាន់​ក្នុង​ដំណើរ​ជោគជ័យ​លើ​វិ​ស័​យ​ឧស្សាហកម្ម​ចំណីអាហារ​នៅ​ប្រទេស​កម្ពុជា​ ​៕

Back To Top