ទឹកពិសាគុណភាពខ្ពស់ វីតាល់
វីតាល់ គឺជាផលិតផលរបស់ ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន ខូ អិលធីឌី (N.V.C Corporation Co., Ltd.) ដែលជាក្រុមហ៊ុនក្នុងស្រុកឈានមុខមួយ ក្នុងវិស័យផលិត និងចាយចាយ ចំណីអាហារ និងភេសជ្ជៈ ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនយើង បានចាប់ផ្តើមដំណើរការជាផ្លូវការ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១០។
វីតាល់ គឺជាម៉ាកសញ្ញាទឹកពិសាដែលឈានមុខ ដែលទទួលបានការនិយមពីសំណាក់អតិថិជនរាប់លាននាក់ គ្រប់ស្រទាប់វណ្ឌៈ។ ការតាំងចិត្តរបស់យើងក្នុងការផលិត និងផ្តល់នូវផលិតផល និងសេវាកម្ម ដែលមានគុណភាពខ្ពស់ ដោយការខិតខំអភិវឌ្ឍជាប្រចាំ បានប្រែក្លាយវីតាល់ ជាម៉ាកសញ្ញាមួយលេចធ្លោ នៅប្រទេសកម្ពុជា។ យើងជឿជាក់ថា ការប្តេជ្ញាចិត្ត និងភាពលម្អិតរបស់យើង គឺជាកម្លាំងចលករ ក្នុងការផលិតនូវផលិតផលដែលល្អឥតខ្ចោះ។ ជាភស្តុតាង ផលិតផល និងប្រព័ន្ធរបស់យើង ទទលបានវិញ្ញាបនបត្រទទួលស្គាល់ដោយស្តង់ដារជាតិ និងអន្តរជាតិ ដូចជា CS 009:2005, GHPs, HACCP, ISO 2200:2018, ISO 9001:2015, ISO 14001:2015។
យើងមិនត្រឹមតែផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់ ប៉ុន្តែយើង ក៏ចូលរួមចំណែកក្នុងការជួយគាំទ្រដល់សុខុមាលភាពនៃសង្គមកម្ពុជាផងដែរ។ ជាច្រើនឆ្នាំកន្លងទៅនេះ មូលនិធិ២៥៛ បានផ្តូចផ្តើមគំនិត និងឧបត្ថម្ភគាំទ្រគម្រោងនានា ក្នុងវិស័យអប់រំ បរិស្ថាន វប្បធម៌ និងប្រពៃណី និង សុខភាព និងកីឡា។ សកម្មភាពទាំងនេះ បានទាក់ទាញចាប់អារម្មណ៍ពីសហគមន៍ ក៏ដូចជាមនុស្សជាច្រើន ឲ្យចេះចូលរួម និងចែករំលែក ដើម្បីអភិវឌ្ឍសហគមន៍របស់ប្រទេសកម្ពុជា។

យើងប្តេជ្ញាផលិត និងផ្គត់ផ្គង់ទឹកពិសាដបគុណភាពខ្ពស់ ដោយអនុលោមតាមតម្រូវការសុវត្ថិភាពម្ហូបអាហារ គោលការណ៍ច្បាប់ និងបំពេញតម្រូវការអតិថិជន។ ដូច្នេះ ការត្រួតពិនិត្យគុណភាពទឹកពិសាវីតាល់ត្រូវបានយកចិត្តទុកដាក់ជាអាទិភាពនូវគ្រប់ដំណាក់កាលចាប់ពីប្រព័ន្ធបន្សុទ្ធទឹក ដំណើរការផលិត ការរក្សាទុក និងការចែកចាយផលិតផល ដោយអនុលោមតាមស្តង់ដារជាតិ និងអន្តរជាតិ។
ដំណើរការត្រួតពិនិត្យគុណភាព
ការត្រួតពិនិត្យគុណភាពសំបកវេចខ្ចប់
ការត្រួតពិនិត្យគុណភាពដំណើរការ បន្សុទ្ធទឹក
ការត្រួតពិនិត្យគុណភាពដំណើរការផលិត
មន្ទីរពិសោធន៍គុណភាពរបស់ក្រុមហ៊ុន
ការធ្វើតេស្តដោយញាណ
ការវិភាគលក្ខណៈរូប
ការវិភាគលក្ខណៈគីមី
មន្ទីរពិសោធន៍គុណភាពខាងក្រៅ
ការវិភាគលក្ខណៈរូប គីមី និងជីវសាស្រ្ត ដោយ

“វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា”

មជ្ឈមណ្ឌលមន្ទីរពិសោធន៍ឧស្សាហកម្មកម្ពុជា “ILCC”

វិទ្យាស្ថានស្តង់ដារកម្ពុជា (ISC)

ក្រសួងសុខាភិបាល

ក្រសួងទេសចរណ៍

វិញ្ញាបនបត្របញ្ជាក់ស្តង់ដារអនាម័យ (GHPs)

វិញ្ញាបនបត្រលើប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ (HACCP)

វិញ្ញាបនបត្រលើប្រព័ន្ធគ្រប់គ្រងគុណភាព (ISO 9001:2015)

វិញ្ញាបនបត្រលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន (ISO 14001:2015)

វិញ្ញាបនបត្រលើប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ (ISO 22000:2018)

ទទួលបានអាជ្ញាប័ណ្ឌអនុញ្ញាតដំណើរការផលិតកម្ម ដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម

ទទួលបានអាជ្ញាប័ណ្ឌអនុញ្ញាតប្រកបអាជីវកម្មដោយក្រសួងពាណិជ្ជកម្ម
ក្នុងឆ្នាំ២០១១ ទឹកពិសាវីតាល់ត្រូវបាននាំចេញទៅប្រទេសជប៉ុន ដើម្បីជួយដល់ជនរងគ្រោះក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមី។
ក្នុងឆ្នាំ២០១២ ទឹកពិសាវីតាល់ ត្រូវបានទទួលស្គាល់នូវគុណភាពក្នុងការប្រើប្រាស់ ដោយឆ្លងកាត់ការត្រួតពិនិត្យ ពីសំណាក់សមត្ថកិច្ចកងទ័ពជើងទឹកសហរដ្ឋអាមេរិក។
ចាប់តាំងពីឆ្នាំ២០១៣ ទឹកពិសាវីតាល់ ត្រូវបានជ្រើសរើសឲ្យប្រើប្រាស់ក្នុងកម្មវិធីតាំងពិពណ៌សុខភាពប្រចាំឆ្នាំ ដែលរៀបចំដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។

២៥០ មីលីលីត្រ Vital Premium Water
វីតាល់ ចំណុះ 250mL គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ទទួលភ្ញៀវនៅផ្ទះ និងនៅក្នុងហាងទំនើបៗដូចជាហាងកាត់សក់ កន្លែងតាំងបង្ហាញផលិតផល ហាងអុបទិក សាលារៀន ។ល។

៣៥០ មីលីលីត្រ Vital Premium Water
វីតាល់ ចំណុះ 350mL ត្រូវបានប្រើសម្រាប់ឱកាសពិសេសៗដូចជា ពិធីអាពាហ៍ពិពាហ៍ និងពិធីផ្សេងៗ។ វីតាល់ ចំណុះ 350mL ជាជម្រើសដែលពេញនិយមបំផុតសម្រាប់ការប្រជុំ និងកន្លែងប្រកបអាជីវកម្ម។

៥០០ មីលីលីត្រ Vital Premium Water
វីតាល់ ចំណុះ 500mL ជាផលិតផលដែលត្រូវបានប្រើប្រាស់ច្រើនជាងគេបំផុត ។ វីតាល់ ចំណុះ 500mL មានគ្រប់ទីកន្លែង និងពេញនិយមសម្រាប់ការពិសាទូទៅប្រចាំថ្ងៃនិងពេលលេងកីឡា។

១៥០០ មីលីលីត្រ Vital Premium Water
វីតាល់ ចំណុះ 1.5L ងាយស្រួលបំផុតសម្រាប់យកតាមខ្លួនទៅគ្រប់ទីកន្លែង ។ វីតាល់ ចំណុះ 1.5L ពេញនិយមបំផុតសម្រាប់ពេលដំណើរផ្សងព្រេង ដំណើរកម្សាន្ត លេងកីឡា ចែករំលែកជាមួយគ្នា ពេលសិក្សា និងធ្វើការ ។ល។
ប្រព័ន្ធរីវឺសអូស្មូស៊ីស គឺជាប្រព័ន្ធចម្រោះប្រសើរបំផុតសំរាប់ការបន្សុទ្ធទឹកបរិសុទ្ធ។
ប្រព័ន្ធអូស្សូន អាចសម្លាប់មីក្រូសរីរាង្គ បានយ៉ាងមានប្រសិទ្ធិភាព ដើម្បីទទួលបានទឹកពិសាដែលមានសុវត្ថិភាព និងគុណភាពខ្ពស់។
សម្ភារៈដែលប្រើផ្ទាល់ជាមួយផលិតផល គឺត្រូវបាន ធ្វើពីអ៊ីណុក (AISI) ដែលសមស្របសម្រាប់ការប្រើប្រាស់នៅក្នុងឧស្សាហកម្មភេសជ្ជៈ និងចំណីអាហារ។
ដំណើរការនីមួយៗ នៃប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត ក៏ឆ្លងកាត់ប្រព័ន្ធត្រួតពិនិត្យគុណភាពដែលមានស្តង់ដារខ្ពស់ផងដែរ។
ដំណើរការនៃការផ្លុំដបរួមមាន ការសម្អាត ឡត ការត្រួតពិនិត្យឡត ការផ្លុំដប និងការត្រួតពិនិត្យ ដប ដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិដំណើរការនៃការច្រកទឹកចូលដប ចាប់ផ្តើមពីការសម្អាតដប និងគម្របដប ហើយច្រកទឹកចូលដប ដោយប្រើប្រព័ន្ធស្វ័យប្រវត្តិដែលមានល្បឿនលឿន។
ដំណើរការនៃការវេចខ្ចប់ រួមមានការដាក់ស្លាកផលិតផលលើដប កាបោះពុម្ពកាលបរិច្ឆេទប្រើប្រាស់ ដោយឡាស៊ែ និងការវេចខ្ចប់ផលិតផលចូលកេស។
ដំណើរការនីមួយៗនៃខ្សែសង្វាក់វេចខ្ចប់ ត្រូវបានត្រូវពិនិត្យយ៉ាងម៉ត់ចត់ដោយ ប្រព័ន្ធគ្រប់គ្រងគុណភាពស្វ័យប្រវត្តិ។
ការវិវត្តនៃការចនាដបទឹកពិសាវីតាល់

2020 – The marvelous 10th years of a national product

2019 – Vital Spiderman

2019 – Khmer Heritage Design

2018 – Water Festival

2018 – Vital 1.5L Baby

2018 – Khmer New Year

2018 – Football Lovers

2018 – Chinese New Year

2017 – Redesign Logo and Carton

2014 – Sponsor to UFC

2014 – V-Cool Promotion

2013 – Khmer New Year

2013 – Chinese New Year

2012 – Water Festival

2012 – National Consumer Promotion

2012 – Kathena

2012 – Christmas and New Year

2011 – Rainy Season Promotion

2011 – Khmer New Year

2011 – Kathena

2011 – Export to Japan

2011 – Chinese New Year

2011 – ASEAN Forum
