រាជធានីភ្នំពេញ៖…
វីតាល់នាំបុគ្គលិកដាំកូនឈើកោងកាង ១០០០ដើម ដើម្បីសាទរទិវាអភិរក្សដើមកោងកាងពិភពលោក
ក្រុមហ៊ុនទឹកពិសាវីតាល់ បាននាំបុគ្គលិកប្រមាណ៣០នាក់ រួមគ្នាជាមួយសហគមន៍ត្រពាំងសង្កែ និងមានការគាំទ្រពីមន្ទីរបរិស្ថានខេត្តកំពត បានរៀបចំកម្មវិធីដាំដើមកោងកាងចំនួន១០០០ ដើមនៅដៃសមុទ្របរិវេណសហគមន៍ត្រពាំងសង្កែ ខេត្តកំពត នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ។
កម្មវីធីនេះ រៀបចំឡើងដើម្បីជំរុញឲ្យមានការអភិរក្សបន្តដាំដើមកោងកាង និងដើម្បីអបអរសាទរទៅនឹងទិវាអភិរក្សព្រៃកោងកាងពិភពលោក ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ។
លោក ជុនហៀង ថាវសិទ្ធិ ប្រធានគ្រប់គ្រងទីផ្សារ ក្រុមហ៊ុនទឹកពិសាវីតាល់ បានមានប្រសាសន៍ថា ដើមកោងកាងពិតជាតិមានសារសំខាន់ណាស់សម្រាប់មនុស្សជាតិ។ ក្នុងនោះ ដើមកោងកាងមានតួនាទីជារបាំងការពារខ្យល់ព្យុះនៅតាមឆ្នេរសមុទ្រ ហើយក៏ជាទីជំរករបស់ជីវៈមានជីវិតនៅក្នុងទឹក និងព្រមទាំងជាប្រភពទាក់ទាញភ្ញៀវទេសចរទៀតផង។
លោក ព្រំ វិសិដ្ឋ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពត បានបញ្ជាក់ឲ្យដឹងថា ការដាំដើមកោងកាងនៅថ្ងៃនេះ ជាការចូលរួមចំណែកដ៏សំខាន់ពីសំណាក់ក្រុមហ៊ុនឯកជនក្នុងការជួយអភិរក្សព្រៃកោងកាង និងរួមគ្នាថែរក្សាលើកកម្ពស់បរិស្ថាន។ លោកសង្ឃឹមថា សកម្មភាពនេះ នឹងជំរុញឲ្យមានការចូលរួមបន្ថែមពីសំណាក់ក្រុមហ៊ុនឯកជនក្នុងការរួមគ្នាអភិរក្សព្រៃកោងកាងបន្តទៅទៀត។
លោក ជុនហៀង ថាវសិទ្ធិ ក៏បានបន្តទៀតថា “ការរួមគ្នាដាំដើមកោងកាងនៅថ្ងៃនេះ បង្ហាញអំពីស្មារតីរួបរួមនៃមនុស្សជាតិដើម្បីលើកកម្ពស់បរិស្ថាន និងបង្កើតឲ្យមានការចង់ចាំដ៏ប្រពៃអំពីការបតស្នងរបស់មនុស្សជាតិចំពោះបរិស្ថានវិញ។”
ជាងចុងក្រោយ លោកប្រធានគ្រប់គ្រងទីផ្សារ នៃក្រុមហ៊ុនទឹកពិសាវីតាល់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមយល់ដឹងអំពីអត្ថប្រយោជន៍ដើមកោងកាង និងបន្តរួមគ្នាដាំនិងអភិរក្សដើមកោងកាងទាំងអស់គ្នាដើម្បីសុខដុមរមនានៃបរិស្ថានជាតិ។
គូរបញ្ជាក់ផងដែរថា ក្រុមហ៊ុនទឹកពិសាវីតាល់ បានតែងតែចូលរួមក្នុងសកម្មភាពសង្គម និងសប្បុរសធម៌ជាច្រើន ក្នុងនោះ មានដូចជាការដាំដើមឈើ ការផ្តល់អំណោយសប្បុរសធម៌ ការឧបត្ថម្ភកម្មវិធី និងការៀបចំកម្មវិធីផ្សេងៗទៀតជាច្រើនដើម្បីសង្គម។