skip to Main Content

​ទឹក​ពិសា​វី​តា​ល់​ជា​ទំនិញ​យុទ្ធ​សា​ស្រ្ត​របស់​​​ក្រសួង​ពាណិជ្ជកម្ម

​ទឹក​ពិសា​វី​តា​ល់​ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​ទំនិញ​យុទ្ធ​សា​ស្រ្ត​របស់​​​ក្រសួង​ពាណិជ្ជកម្ម​នៅ​ក្នុង​ដំណាក់កាល​អនុវត្តន៍​វិធានការ​បិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ ​និង​ក្រុង​តាខ្មៅ​។​

​ក្រសួង​ពាណិជ្ជកម្ម​តាមរយៈ​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ​ ​បាន​ជ្រើសរើស​វី​តា​ល់​ជាច្រើន​កេស​ ​និង​បញ្ជាក់​ថា​វី​តា​ល់​ជា​ទំនិញ​យុទ្ធ​សា​ស្រ្ត ​ដើម្បី​ប្រើប្រាស់​ជា​ស្បៀង​លក់​ជូន​ប្រជាជន​ពលរដ្ឋ​ក្នុង​ភូមិ​សា​ស្រ្ត​រាជធានី​ភ្នំពេញ​ ​និង​ក្រុង​តាខ្មៅ​ក្នុង​តម្លៃ​ក្រោម​ទី​ផ្សារ​បច្ចុប្បន្ន​ ​ក្នុង​មួយ​កេស​ត្រឹមតែ​ 18.000​រៀល​។​

​ក្នុង​ដំណាក់កាល​នេះ​ ​វី​តា​ល់​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ស្វះស្វែង​បង្កើន​ការ​ផលិត​ ​ពង្រីក​ការចែក​ចាយ​ ​និង​ពង្រឹង​គុណភាព​ដើម្បី​ផ្គត់ផ្គង់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ​និង​ចូលរួម​សម្រួល​ដល់​បន្ទុក​របស់​រាជរដ្ឋាភិបាល​លើ​ផ្នែក​ស្បៀងអាហារ​។​

​វី​តា​ល់​ប្រកាន់​ភ្ជាប់​នូវ​គោលជំហរ​ខ្មែរ​ដើម្បី​ខ្មែរ​ក្នុង​ស្ថានភាព​លំបាក​នេះ​ ​ដោយ​មិន​ត​ម្លើ​ង​ថ្លៃ​លើ​មុខ​ទំនិញ​នោះ​ទេ​។​ ​វី​តា​ល់​យកចិត្តទុកដាក់​លើ​សុខទុក្ខ​ប្រជាពលរដ្ឋ​ ​និង​បន្ត​ធ្វើ​យ៉ាងណា​ផ្តល់​នូវ​ផលិតផល​មានគុណ​ភាព​ ​និង​សេវាកម្ម​ល្អ​ប្រសើរ​ក្នុង​តម្លៃ​សមរម្យ​មួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​។​

Back To Top