skip to Main Content

​វីតាល់​ចុះ​ចែករំលែក​សម្ភារ​ចាំបាច់​ជូន​កងកម្លាំង​ឈរ​ជើង​នៅ​ទីតាំង​ត្រួតពិនិត្យ

​ក្នុងស្មារតី​ខ្មែរ​ដើម្បី​ខ្មែរ​ ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ​បាន​ចុះ​ចែក​សម្ភារ​ចាំបាច់​ដូចជា​ ​មី​ជាតិ​ ​ទឹក​ពិសា​វី​តា​ល់ ​ម៉ាស់​ ​អាល់កុល​ ​ឆ័​ត្រ​ ​និង​ចំណីអាហារ​ជូន​ទៅដល់​កងកម្លាំង​ឈរ​ជើង​នៅ​ទីតាំង​ត្រួតពិនិត្យ​តំបន់​បិទ​ខ្ទប់​ច្រើនជាង​២​០​០​កន្លែង​ ​នៅ​ក្នុង​ភូមិ​សា​ស្រ្ត​រា​ធានី​ភ្នំពេញ​ ​និង​ក្រុង​តាខ្មៅ​ ​ក្នុង​គោលបំណង​ចូលរួម​សម្រួល​ទៅដល់​ការ​អនុវត្ត​ភារកិច្ច​ក្នុង​ការ​ត្រួតពិនិត្យ​តំបន់​បិទ​ខ្ទប់​នីមួយៗ​។​​

ក្នុង​កំឡុង​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​រង​ផល​ប៉ះពាល់​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​កងកម្លាំង​ត្រួតពិនិត្យ​តំបន់​បិទ​ខ្ទប់​នីមួយៗ​ ​ពិតជា​បាន​ធ្វើការ​លះបង់​ជាច្រើន​រួម​ទាំង​ពេលវេលា​ ​កម្លាំង​កាយ​ ​និង​ស្មារតី​ដើម្បី​រក្សា​សុវត្ថិភាព​ ​និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​។​

​យុទ្ធនាការ​នេះ​ធ្វើឡើង​ដើម្បី​សម្ដែង​នូវ​ការ​ដឹងគុណ​យ៉ាង​ក្រៃលែង​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​បំពេញបេសកកម្ម​ ​ប្រកបដោយ​ទំនួល​ខុសត្រូវ​ ​អស់ពី​កម្លាំង​កាយ​ចិត្ត​ ​របស់​កងកម្លាំង​ការពារ​ ​និង​ក្រុម​ការងារ​ពាក់ព័ន្ធ​ក្នុង​ការ​រក្សា​សុវត្ថិភាព​ប្រជាពលរដ្ឋ​ ​និង​សង្គមជាតិ​យើង​។​ ក្ន​ង​ឱកាស​នេះ​ ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ​ក៏​សូម​លើកទឹកចិត្ត​ទៅដល់​ក្រុមហ៊ុន​ឯកជន​ ​និង​បងប្អូន​សប្បុរស​ជន​ដទៃទៀត​រួមគ្នា​បន្ត​គាំទ្រ​ ​និង​ជ្រោ​ម​ជ្រែក​ទៅដល់​កងកម្លាំង​ ​ក្រុម​ការងារ​ពាក់ព័ន្ធ​ ​និង​ប្រជាពលរដ្ឋ​ខ្វះខាត​ដទៃទៀត​។​

​ការ​ចុះ​ចែក​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ច្រើនជាង​២​០​០​កន្លែងនៅ​ក្នុង​ភូមិ​សា​ស្រ្ត​រា​ធានី​ភ្នំពេញ​ ​និង​ក្រុង​តាខ្មៅ​ ​ដែល​កន្លែង​នីមួយៗ​ត្រូវ​ចុះ​ចែក​ចំនួន​ពីរដង​។​ ​ការ​ចុះ​លើក​ទី​១​ ​បាន​ប្រព្រឹត្ត​ឡើង​កាលពី​ថ្ងៃ​ទី​២​១​ ​និង​២​២​ ​ខែ​មេសា​ឆ្នាំ​២​០​២​១​ ​និង​លើក​ទី​២​ ​ធ្វើឡើង​ពី​ថ្ងៃ​ទី​២​៨​ ​និង​២​៩​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​៕

សូមចុច ទីនេះ សម្រាប់រូបភាពបន្ថែមទៀត!

Back To Top