skip to Main Content

គម្រោងវីតាល់ សាលារៀនខ្ញុំ អនាម័យខ្ញុំ

​ខេត្ត​កំពង់ចាម​៖​ ​នៅ​ថ្ងៃ​ទី​២​៨​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ​បាន​រៀបចំ​កម្មវិធី​ស​ម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​សម​ទ្ធិ​ផល​នានា​ ​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​មូលនិធិ​២​៥​រៀល​ ​ក្នុង​គម្រោង​វី​តា​ល់ ​សាលារៀន​ខ្ញុំ​ ​អនាម័យ​ខ្ញុំ​ ​ដែល​បាន​រៀបចំ​ឡើង​នៅ​ក្នុង​បរិវេណ​ ​នៃ​សាលាបឋមសិក្សា​ស្វាយ​ពក​ ​ភូមិ​ស្វាយ​ពក​ ​ឃុំ​បា​ធា​យ​ ​ស្រុក​បា​ធា​យ​ ​ខេត្ត​កំពង់ចាម​ ​ក្រោមអធិបតីភាព​ ​លោក​ ផេ​ន​ ​សុផល​ ​អភិបាល​ ​នៃ​គណៈ​អភិបាលស្រុក​បា​ធា​យ​ ​និង​ ​លោកជំទាវ​ ​ជឹង​ ​សុគន្ធា​វី​ ​អគ្គ​នាយិកា​ ​ក្រុមហ៊ុន​ ​វ​័​ន​ ហ្វ្រេ​ត​ធើ​នី​ធី​ (​វី​តា​ល់) ​និង​វត្តមាន​អាជ្ញាធរ​ដែនដី​ ​លោកគ្រូ​អ្នក​គ្រូ​ ​សិស្សានុសិស្ស​ ​យ៉ាង​ច្រើន​កុះករ​។​

​លោកជំទាវ​ ​ជឹង​ ​សុគន្ធា​វី​ ​អគ្គ​នាយិកា​ក្រុមហ៊ុន​វី​តា​ល់ ​មានប្រសាសន៍ថា​៖​ ​គម្រោង​ ​វី​តា​ល់ ​សាលារៀន​ខ្ញុំ​ ​អនាម័យ​ខ្ញុំ​ ​នៃ​មូលនិធិ​២​៥​រៀល​ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយមាន​គោលបំណង​ ​ក្នុង​ការចូលរួម​គាំទ្រ​ ​ដល់​ការ​ជំរុញ​បន្ថែម​ទៀត​ ​ក្នុង​ការ​ឆ្ពោះទៅ​សម្រេច​គោលដៅ​របស់​រាជរដ្ឋាភិបាល​ ​ដែល​បាន​កំណត់​នៅ​ឆ្នាំ​២​០​២​៥​។​ ​លោកជំទាវ​បាន​បន្ថែម​ថា​ ​ការ​លាង​ស​ម្អា​តដៃ​នេះ​ ​នឹង​ចូលរួម​កាត់បន្ថយ​ ​អត្រា​ឆ្លង​ជំងឺ​ផ្សេងៗ​ ​តាមរយៈ​ដៃ​មិន​ស្អាត​ ​ពិសេស​កាត់​ ​បន្ថយ​អត្រា​មរណភាព​ ​របស់​កុមារ​ទាក់ទង​ ​នឹង​ជំងឺ​រាក​ ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ ​និង​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ ​ដែល​តែងតែ​ ​កើតឡើង​ចំពោះ​កុមារ​ ​ដោយ​គ្រាន់តែ​អនុវត្ត​វិធី​ងាយ​ៗ​ ​គឺ​ការ​លាង​ស​ម្អា​តដៃ​នឹង​សាប៊ូ​ ឱ្យ​បាន​ស្អាត​មុន​ពេល​ ​បរិភោគ​ចំណីអាហារ​ ​និង​ក្រោយពេល​ចេញពី​បង្គន់​ ​។​ ​ដែល​នេះ​ជា​សកម្មភាព​សាមញ្ញ​ៗ​ ​ដែល​យើង​អាច​ធ្វើ​បាន​គ្រប់​ៗ​គ្នា​ ​និង​គ្រប់​ទីកន្លែង​។​

​លោក​ ផេ​ន​ ​សុផល​ ​អភិបាល​ ​នៃ​គណៈ​អភិបាលស្រុក​បា​ធា​យ​ ​បាន​សម្តែង​ការ​កោត​ស​សើ​រ​ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្តួចផ្តើម​ ​របស់​ក្រុមហ៊ុន​វី​តា​ល់ ​ដែល​ប្រឹងប្រែង​ទាំង​កម្លាំង​កាយ​ចិត្ត​ ​និង​ធនធាន​ ​ក្នុង​ការចូលរួម​កសាង​សម​ទ្ធិ​ផល​នានា​ ​ក្នុង​មូលដ្ឋាន​ស្រុក​បា​ធា​យ​ ​ពិសេស​ក្នុង​សាលាបឋមសិក្សា​ស្វាយ​ពក​ ​ព្រម​ជាមួយ​ការ​នាំ​យក​នូវ​ ​អំណោយ​ ​មក​ជូន​ដល់​លោកគ្រូ​ ​អ្នក​គ្រូ​ ​និង​សិស្សានុសិស្ស​។​ ​លោក​បាន​បន្ត​ទៀត​ថា​ ​ការ​ផ្តល់​ជូន​នេះ​ ​ជា​ឆ​ន្ទះ​ដ៏​វិសេសវិសាល​ ​ដែល​វិ​ស​័​យ​ឯកជន​ ​ចូលរួម​គាំទ្រ​ដោយ​ផ្ទាល់​ ​តាមរយៈ​ការ​បង្កើត​នូវ​គំនិត​ផ្តួចផ្តើម​ថ្មីៗ​ ​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ​និង​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​​​ក្រសួង​អប់រំ​យុវជន​ ​និង​កីឡា​ ​ព្រម​ជាមួយ​គោលការណ៍​ ​ណែនាំ​អនុវត្ត​លក្ខខណ្ឌ​ ​អប្ប​រ​មា​ ​ស្តីពី​ទឹក​ស្អាត​ ​និង​អនាម័យ​តាម​សាលារៀន​។​

​គួរ​បញ្ចា​ក់​ផង​ដែរ​ថា​ ​គម្រោង​ ​វី​តា​ល់ ​សាលារៀន​ខ្ញុំ​ ​អនាម័យ​ខ្ញុំ​ ​បាន​ចូលរួម​សាងសង់​ជណ្តើរ​របស់​សាលា​ ​ការ​កែ​លម្អ​ដង​ទង់ជាតិ​ ​និង​ការរៀបចំ​អោយ​មាន​នូវ​ក្តារ​ព័ត៌មាន​ ​យ៉ាង​ស្រស់​ស្អាត​ ​ដែល​ឈរ​ទន្ទឹម​ជាមួយ​ ​កន្លែង​លាង​ស​ម្អា​តដៃ​របស់​គម្រោង​ ​ដែល​នេះ​ជា​ក្តី​ប្រាថ្នា​ ​របស់​សាលាបឋមសិក្សា​ស្វាយ​ពក​។​ ​គម្រោង​នេះ​កើតឡើង​បាន​ ​ក៏​ដោយសារ​ការ​គាំទ្រ​ ​ពីសំណាក់​អតិថិជន​ ​និង​អ្នកប្រើប្រាស់​ ​ដែល​ជានិច្ចកាល​ ​វី​តា​ល់ ​បាន​បន្ត​រក្សា​បេ​សកម្ម​ក្នុង​ការ​កាត់​ប្រាក់ចំណេញ​២​៥​៛ ​ពី​វី​តា​ល់​១​ដប​ ​របស់​លោកអ្នក​ជូន​មូលនិធិ​នេះ​ក្នុង​ការប្រើប្រាស់​សម្រាប់​សកម្មភាព​សប្បុរស​ធម៌​។​ ​វី​តា​ល់​បាន​តាំងចិត្ត​ ​ក្នុង​ការ​បន្ត​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ ​ដល់​ការ​បង្កើត​អោយ​មាន​គម្រោង​ថ្មីៗ​ ​បន្ថែម​ទៀត​ ​ដើម្បី​ចូលរួម​ដោះស្រាយ​ ​និង​ឆ្លើយតប​បញ្ហា​សង្គម​ ​ពិសេស​លើ​ វិ​ស​័​យ​រ​អប់រំ​ ​បរិស្ថាន​ ​សុខភាព​និង​កីឡា​ ​ព្រមទាំង​វប្បធម៌​ ​និង​សង្គម​៕

Back To Top