skip to Main Content

តើមេដាយ Monde Selection ដែលវីតាល់ទទួលបានជាអ្វី?

រាជធានីភ្នំពេញ៖ ជាមោទនភាពដ៏អស្ចារ្យ ទឹកពិសាវីតាល់ខ្ពស់បានឈ្នះមេដាយមាសចំនួន ៤ ជាទឹកពិសាដែលមានគុណភាពខ្ពស់ពីស្ថាប័នគុណភាពអន្តរជាតិ Monde Selection សម្រាប់ឆ្នាំ ២០២៣ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិកកន្លងទៅ។ នេះជាសមិទ្ធផលជាតិដ៏អស្ចារ្យមួយ ដែលផលិតផលជាតិក្នុងស្រុកបានទទួលស្គាល់ពីស្ថាប័នគុណភាពអន្តរជាតិ។

វិទ្យាស្ថានអន្តរជាតិ Monde Selection ត្រូវបានគេស្គាល់ថាជាវិទ្យាស្ថានត្រួតពិនិត្យគុណភាពអាហារ ភេសជ្ជៈ និងគ្រឿងសម្អាង ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦១ មកម្ល៉េះ ពិសេសត្រូវបានទទួលស្គាល់នៅទូទាំងពិពភលោក ដែលមានទីតាំងនៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក។ តួយ៉ាង ទឹកពិសាវីតាល់ដែលបានឈ្នះមេដាយមាសចំនួន៤នោះគឺមាន៤ ប្រភេទ វីតាល់ចំណុះ 1.5L, វីតាល់ចំណុះ 500mL, វីតាល់ចំណុះ 350mL, វីតាល់ចំណុះ 250mL។

ក្រោមការចំណាយពេលវេលាត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីគណៈកម្មាធិការគ្រប់គ្រងគុណភាពអន្តរជាតិ Monde Selection ដោយបានធ្វើការវិនិច្ឆ័យជាច្រើនដំណាក់កាលរួមមាន៖

  • ការវិភាគផ្នែករូបភាព៖ ថ្លា ភ្លឺរលោង
  • រសជាតិជាប់មាត់៖ ស្រាលស្រទន់
  • ក្លិន៖ បរិសុទ្ធ ស្រស់ថ្លា
  • ការវេចខ្ចប់៖ ព័ត៌មានពីការវេចខ្ចប់ ការការពារនៃផលិតផល គ្រឿងផ្សំ ងាយស្រួលប្រើប្រាស់
  • រសជាតិ និងរសជាតិក្រោភ្លក់៖ ចាប់ជាតិ កម្រិតជាតិកាបូន
  • ការវាយតម្លៃវិទ្យាសាស្ត្រ៖ សមស្របទៅនឹងនិតបញ្ញត្តិនិងការវិភាគរបស់មន្ទីរពិសោធន៍ សុក្រឹតភាព និងត្រឹមត្រូវ

លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកទីផ្សារ របស់ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានថ្លែងឱ្យដឹងថា «នេះជាមោទនភាពដ៏អស្ចារ្យរបស់ទឹកពិសាវីតាល់ដែលបានឈ្នះមេដាយមាសដោយផ្អែកលើគុណភាព និងស្តង់ដារអន្តរជាតិ ក្នុងនាមជាផលិតផលក្នុងស្រុក។ ហើយយើងអាចមានវត្តមានលើកឆាកអន្តរជាតិបានក៏ដោយសារតែសន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុករបស់ប្រជាជនកម្ពុជាផងដែរ។»

គួរបញ្ជាក់ផងដែរថា ទឹកពិសាវីតាល់ជាទឹកពិសាឈានមុខគេនៅក្នុងប្រទេសកម្ពុជា ពិសេសទទួលបានការគាំទ្រពេញនិយមពីសំណាក់ប្រជាជនទូទាំងប្រទេស៕

 

Back To Top