skip to Main Content

ទស្សនកិច្ចសិក្សារបស់និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

រាជធានីភ្នំពេញ, ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់) និងបុគ្គលិកគ្រប់ជាន់ថ្នាក់មានកិត្តិយសយ៉ាងក្រៃលែងដែលបានទទួលស្វាគមន៍ដំណើរទស្សនកិច្ច​របស់ក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (ក្រុមការងារទី២) ចំនួន៦០អង្គ/នាក់ ក្នុងគោលបំណង ផ្តល់ឱកាសដល់និស្សិត នៃសាកលវិទ្យាល័យទាំងពីរ ដើម្បីស្វែងយល់ពីវឌ្ឍនភាព បទពិសោធន៍ និងខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនទឹកពិសាវីតាល់។

Back To Top