skip to Main Content

ពិសេសសម្រាប់គូស្នេហ៍ដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍! វីតាល់ប្រកាស់ផ្ដល់រង្វាន់ដ៏អស្ចារ្យដល់គូស្វាមីភរិយាថ្មីថ្មោងទូទាំងប្រទេស

រាជធានីភ្នំពេញ៖ ថ្មីៗនេះវីតាល់បានប្រកាសបើកកម្មវិធីផ្ដល់សន្លឹងឆ្នោតផ្សងសំណាងឈ្នះរង្វាន់ដ៏អស្ចារ្យពីកម្មវិធីអាពាហ៍ពិពាហ៍ឧត្ដមភាពស្នេហ៍សរុបចំនួន 67រង្វាន់ ជូនដល់គូស្វាមីភរិយាថ្មីដែលជាវទឹកពិសាវីតាល់ចាប់ពី 30កេសឡើងទៅសម្រាប់ទទួលភ្ញៀវនៅក្នុងកម្មវិធីមង្គលការចាប់ពីថ្ងៃនេះរហូតដល់ចុងខែកក្កដាឆ្នាំ2023។

កម្មវិធីផ្ដល់សន្លឹកឆ្នោតផ្សងសំណាងនេះធ្វើឡើងដើម្បីអបអរដល់ថ្ងៃជ័យសិរីមង្គលរបស់គូស្វាមីភរិយាថ្មីដែលទើបរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោងឱ្យមានឱកាសឈ្នះរង្វាន់ឧត្ដមភាពស្នេហ៍ជាទីគាប់ចិត្ត។ ក្នុងឱកាសនេះផងដែរ លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានថ្លែងថា “នេះជាឱកាសពិសេសអស្ចារ្យថ្មីមួយទៀតហើយ ដែលវីតាល់បានរៀបចំឱ្យមានកម្មវិធីផ្តល់សន្លឹកឆ្នោតផ្សងសំណាង ដល់គូស្វាមីភរិយាទូទាំងប្រទេស​ ដើម្បីជាកាដូចំណងដៃដ៏មានអត្ថន័យសម្រាប់គូស្វាមីភរិយាថ្មីថ្មោងទាំងអស់។”

លោកប្រធានផ្នែកទីផ្សារបានបន្តទៀតថា កម្មវិធីចាប់ឆ្នោតផ្សងសំណាងនេះធ្វើឡើងក្នុងគោលបំណងចូលរួមអបអរអាពាហ៍ពិពាហ៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ដែលតែងតែគាំទ្រជាវទឹកពិសាវីតាល់ សម្រាប់ប្រើប្រាស់នៅក្នុងកម្មវិធីមង្គលដ៏ឱឡារិក។

គួរបញ្ជាក់ផងដែរថា កម្មវិធីចាប់ឆ្នោតផ្សងសំណាងនេះនឹងធ្វើឡើងចំនួន 2លើកផ្សេងៗគ្នា នៅខែឧសភា និងខែកក្កដា ឆ្នាំ2023 ដែលរង្វាន់ឧត្ដមភាពស្នេហ៍ទាំងអស់រួមមានដូចជា៖

  • ម៉ូតូ Honda Scoopy 2023 ចំនួន 1រង្វាន់
  • Smart TV ចំនួន 4រង្វាន់
  • ម៉ាស៊ីនបោកខោអាវចំនួន 4រង្វាន់
  • ទូទឹកកកចំនួន 4រង្វាន់
  • កង្ហាត្រជាក់ចំនួន 4រង្វាន់
  • និង​ទឹកពិសាវីតាល់ 1.5L 10កេស 50រង្វាន់

នេះជាឱកាសដ៏ពិសេសសម្រាប់គូស្នេហ៍ដែលមានគំរោងរៀបអាពាហ៍ពិពាហ៍ រង្វាន់ជាច្រើនដ៏អស្ចារ្យកំពុងរង់ចាំលោកអ្នក! អ្វីដែលកាន់តែពិសេសនេះគឺ អតិថិជនអាចជ្រើសរើសលក្ខខណ្ឌ 2 ងាយៗ ខាងក្រោម ដើម្បីមានឱកាសទទួលបានឆ្នោតផ្សងសំណាងឧត្ដមភាពស្នេហ៍ពីវីតាល់៖

  • គូស្នេហ៍ដែលជាវទឹកពិសាវីតាល់ចំណុះ 250mL ឬ 350mL ចាប់ពី 30កេសឡើងទៅពីដេប៉ូដែលសហការជាមួយវីតាល់លោកអ្នកនឹងទទួលបានសន្លឹកឆ្នោត 1សន្លឹកដើម្បីមានឱកាសផ្សងសំណាង។
  • ឬ គូស្នេហ៍ដែលជាវទឹកពិសាវីតាល់ចំណុះ 250mL ឬ 350mL ចាប់ពី 30កេសឡើងទៅពីដេប៉ូក្រៅពីដៃគូសហការរបស់វីតាល់លោកអ្នកអាចចុះឈ្មោះផ្សងសំណាងតាមរយៈ Link ដែលវីតាល់បានផ្ដល់ជូន។

លក្ខខណ្ឌចូលរួមក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឧត្ដមភាពស្នេហ៍

  • រង្វាន់ផ្តល់ជូនចំពោះអ្នកមានសំណាងដែលគោរពតាមលក្ខខណ្ឌបានត្រឹមត្រូវនិងមានឱកាសឈ្នះរង្វាន់តែម្ដងប៉ុណ្ណោះ។
  • អតិថិជនម្នាក់អាចទទួលបានសន្លឹកឆ្នោត 1សន្លឹកតែប៉ុណ្ណោះរាល់ការជាវទឹកពិសាវីតាល់ចំណុះ 250mL ឬ 350mL ចាប់ពី 30កេសឡើងទៅ។
  • អ្នកឈ្នះរង្វាន់មកទទួលរង្វាន់ក្នុងកម្មវិធីប្រគល់រង្វាន់ដែលរៀបចំឡើងដោយក្រុមហ៊ុនវ័នហ្រ្វេតធើនីធីឯ.ក (វីតាល់) ត្រូវភ្ជាប់មកជាមួយនូវឯកសារចំនួន 4 រួមមាន៖ (1). អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (2). លិខិតប្រកាសអាពាហ៍ពិពាហ៍ (3). ចុងសន្លឹកឆ្នោតសំណាង (4). វិក្កយបត្រជាវទឹកពិសាវីតាល់ចាប់ពី 30កេសឡើងទៅ។
  • រង្វាន់ទាំងអស់មិនអាចប្តូរជាសាច់ប្រាក់ឬផ្ទេរទៅឱ្យនរណាម្នាក់បានឡើយ។
  • អ្នកឈ្នះរង្វាន់ត្រូវតែជាសាមីខ្លួនផ្ទាល់នៅថ្ងៃទទួលរង្វាន់និងរក្សាទុកដោយខ្លួនឯង។
  • ក្រុមហ៊ុនវ័នហ្រ្វេតធើនីធីឯ.ក (វីតាល់) នឹងទាក់ទងទៅអ្នកឈ្នះរង្វាន់តាមលេខទូរស័ព្ទក្នុងរយៈពេល 2ថ្ងៃបន្ទាប់ពីការចាប់រង្វាន់។
  • ក្រុមហ៊ុនវ័នហ្រ្វេតធើនីធីឯ.ក (វីតាល់) មិនតម្រូវអោយមានការផ្ទេរប្រាក់ឬបង់ថ្លៃសេវាអ្វីឡើយសម្រាប់អ្នកឈ្នះរង្វាន់ (ចៀសវាងការសង្ស័យករណីឆបោកផ្សេងៗ)។
  • សម្រាប់អ្នកឈ្នះរង្វាន់ដែលបំពេញមិនបានត្រឹមត្រូវឬគ្រប់លក្ខខណ្ឌឬមិនអាចទំនាក់ទំនងបានក្រុមហ៊ុនវ័នហ្រ្វេតធើនីធីឯ.ក (វីតាល់) នឹងរក្សាសិទ្ធិក្នុងការទុកសន្លឹកឆ្នោតនោះជាអសារបង់។
  • សម្រាប់អ្នកឈ្នះរង្វាន់ទាំងអស់តម្រូវឱ្យមកបង្ហាញខ្លួននិងទទួលរង្វាន់មុនកាលកំណត់នៅថ្ងៃទី31 ខែសីហាឆ្នាំ2023 ជាចាំបាច់។បើមិនដូច្នេះទេក្រុមហ៊ុនវ័នហ្រ្វេតធើនីធីឯ.ក (វីតាល់) មានសិទ្ធិរក្សារង្វាន់ហើយរង្វាន់នឹងត្រូវចាត់ទុកជាអសារបង់។
  • និយោជិតនៃក្រុមហ៊ុនវ័នហ្រ្វេតធើនីធីឯ.ក (វីតាល់) មិនមានសិទ្ធិក្នុងការចូលរួមផ្សងសំណាងឬទទួលរង្វាន់នេះឡើយ។
  • កម្មវិធីផ្សងសំណាងនេះចាប់ផ្តើមនៅថ្ងៃទី01 ខែមេសារហូតដល់ថ្ងៃទី31 ខែកក្កដាឆ្នាំ2023។
  • កម្មវិធីចាប់ឆ្នោតផ្សងសំណាងនេះនឹងធ្វើឡើងចំនួន 2លើកផ្សេងៗគ្នាចាប់ពីខែឧសភារហូតដល់ខែកក្កដាឆ្នាំ2023។
  • ក្រុមហ៊ុនវ័នហ្រ្វេតធើនីធីឯ.ក (វីតាល់) សូមរក្សាសិទ្ធិក្នុងការប្រើប្រាស់រូបភាពនិងព័ត៌មានលម្អិតរបស់អ្នកឈ្នះរង្វាន់​ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មនានា។
  • អ្នកក្លែងបន្លំប័ណ្ណនេះនឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទាក់ទងទៅកាន់លេខទូរស័ព្ទ 023/061/069 864 333។

*ក្រុមហ៊ុនវ័នហ្រ្វេតធើនីធី ឯ.ក (វីតាល់) សូមរក្សាសិទ្ធិក្នុងការកែប្រែកម្មវិធីដោយមិនមានការជូនដំណឹងជាមុន។

**លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៕

Back To Top