រាជធានីភ្នំពេញ៖…
មោទនភាពថ្មីមួយទៀត ទឹកពិសាវីតាល់ត្រូវបានជ្រើសរើសជាទឹកពិសាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ
រាជធានីភ្នំពេញ៖ មោទនភាពដ៏មហស្ចារ្យ ទឹកពិសាវីតាល់ត្រូវបានជ្រើសរើសជាទឹកពិសាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១០ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២នៅរាជធានីភ្នំពេញ។
ជាកិត្តិយសយ៉ាងក្រៃលែងសម្រាប់ទឹកពិសាវីតាល់បានជ្រើសរើសជាទឹកពិសានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» (ASEAN A.C.T.: Addressing Challenges Together) ស្របពេលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ានប្តូរវេនឆ្នាំ២០២២។ គួរបញ្ជាក់ផងដែរថា វីតាល់ធ្លាប់ត្រូវបានជ្រើសរើសចូលរួមជាទឹកពិសាក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ កិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធកាលពីពេលថ្មីៗនេះកន្លងទៅ។
ឆ្លៀតក្នុងឱកាសនេះ លោកសោមនស្ស វិបុល ប្រធានផ្នែកពាណិជ្ជកម្ម មានប្រសាសន៍ថា៖ «នេះជាមោទនភាពដ៏ធំធេងក្នុងនាមជាទឹកពិសាគុណភាពឈានមុខ និងមានការពេញនិយមគាំទ្រច្រើនពីសំណាក់អតិថិជនគ្រប់ស្រទាប់ដែលបានបន្តជ្រើសរើសជាទឹកពិសាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ»។ លោកបានបន្តមានប្រសាសន៍ទៀតថា មោទនភាពនេះមិនមែនជារបស់វីតាល់តែម្នាក់ឯងទេ តែនេះជាមោទនភាពជាតិទាំងមូលដែលយើងមានផលិតផលក្នុងស្រុកផលិតតាមស្តង់ដារគុណភាពខ្ពស់ស្របតាបច្ចេកវិទ្យាត្រឹមត្រូវ ពិសេសការគាំទ្រផលិតផលក្នុងស្រុកដែលកើតចេញពីបងប្អូនអតិថិជនគ្រប់រូបទើបវីតាល់មានវត្តមានអស្ចារ្យនៅថ្ងៃនេះ។
គួរបញ្ជាក់ផងដែរថា វីតាល់បានទទួលវិញ្ញាបនបត្រទទួលស្គាល់គុណភាពអន្តរជាតិ ISO 9001:2015, ISO 14001:2015, ISO 22000:2018, GHPs និង HACCP ពីចក្រភពអង់គ្លេស។ ទឹកពិសាវីតាល់នឹងនៅតែបន្តរក្សាពង្រឹងគុណភាពខ្ពស់ដើម្បីជាចំណែកចូលរួមគាំទ្រដល់សុខុមាលភាពសង្គមកម្ពុជា ជាពិសេសតាមរយៈមូលនិធិ ២៥រៀល ដែលបានផ្តួចផ្តើមឡើងរយៈពេលជាង១០ឆ្នាំ បានចូលរួម ឧបត្ថម្ភគាំទ្រគម្រោងនានា និងចូលរួមកិច្ចការសង្គមយ៉ាងមមាញឹក។