រាជធានីភ្នំពេញ៖…
វីតាល់កេស «តោះទៅស្រុក» ស្អាតប្លែកទាក់ទាញរចនាពិសេសអបអរឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៣
រាជធានីភ្នំពេញ៖ ដើម្បីចូលរួមអបអរឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរខាងមុខនេះ វីតាល់បានបញ្ចេញកេស «តោះទៅស្រុក» ស្រស់ស្អាតទាក់ទាញអមជាមួយនឹងរូបតំណាងទាំង ២៥ខេត្តក្រុងដែលមានចេញលក់នៅលើទីផ្សារចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះតទៅ។
ការផ្តួចផ្តើមគំនិតវីតាល់កេស តោះទៅស្រុក គឺស្របទៅនឹងរដូវកាលបុណ្យភ្ជុំបិណ្ឌដែលត្រូវបានប្រជាពលរដ្ឋខ្មែរប្រារព្ធជារៀងរាល់ឆ្នាំតៗគ្នាតាំងពីសម័យបុរាណមកម្ល៉េះ ដោយគិតចាប់ពីថ្ងៃ ១រោច រហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ។ ជាទូទៅ ប្រជាជនតែងតែធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំញាត្តិមិត្តបងប្អូន ឱពុកម្តាយ និងយកចង្ហាន់ប្រគេនព្រះសង្ឃនៅតាមវត្តអារាមនានា។
លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា៖ «រដូវកាលភ្ជុំបិណ្ឌជាឱកាសដែលបងប្អូនប្រជាពលរដ្ឋខ្មែរតែងឈប់សម្រាកពីការងារ ធ្វើដំណើរជួបជុំគ្រួសារ និងធ្វើបុណ្យនៅតាមវត្តអារាមនានា ហេតុដូចនេះ វីតាល់បានសម្រេចបង្កើតកេស តោះទៅស្រុក អមនឹងរូបតំណាង របស់ខេត្តក្រុងទាំង ២៥ផ្សេងៗគ្នាក្នុងព្រះរាជាណាចក្រកម្ពុជា។»
លោកបានបន្តទៀតថា វីតាល់កេស តោះទៅស្រុក នេះ គឺមានភាពស្រស់ឆើតឆាយ ច្នៃប្រឌិត រំលេចជាមួយនឹងរូបតំណាងខេត្តក្រុងនានាដ៏ស្រស់សោភា ដែលបង្ហាញពីការធ្វើដំណើរទៅស្រុកជួបជុំក្រុមគ្រួសារយ៉ាងសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ លោកសង្ឃឹមថា ជាមួយនឹងការរចនាកេសនេះឡើង នឹងបំពេញតម្រូវការរបស់អតិថិជន និងចូលរួមអបអរដល់ប្រជាជនខ្មែរទាំងអស់ក្នុងឱកាសជួបជុំក្រុមគ្រួសារញាតិមិត្ត។
វីតាល់ជាក្រុមហ៊ុនទឹកពិសាគុណភាពខ្ពស់ឈានមុខគេក្នុងស្រុក និងទទួលបានការគាំទ្រពីសំណាក់ប្រជាជនកម្ពុជាគួរឱ្យកត់សម្គាល់។ ថ្មីៗនេះវីតាល់បានទទួលមេដាយមាសគុណភាពពិភពលោកពីស្ថាប័ន Monde Selection ឆ្នាំ២០២៣ថែមទៀតផង។ លោកអ្នកអាចស្វែងរកកេសថ្មីវីតាល់ តោះទៅស្រុក និងរូបតំណាងខេត្តក្រុងរបស់លោកអ្នកបានចាប់ពីថ្ងៃនេះតទៅ៕