skip to Main Content

វីតាល់ចូលរួមក្នុងការតាំងបង្ហាញផលិតផលជាតិតំណាងកម្ពុជាក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ

សៀមរាប៖ មោទនភាពដ៏អស្ចារ្យថ្មីទៀតសម្រាប់ទឹកពិសាវីតាល់ត្រូវបានជ្រើសរើសចូលរួមក្នុងការតាំងបង្ហាញផលិតផលជាតិតំណាងកម្ពុជាក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ដែលធ្វើឡើងនៅខេត្តសៀមរាប។

នៅឆ្នាំ២០២២នេះ កម្ពុជាមានកិត្តិយសដ៏ខ្ពង់ខ្ពស់ធ្វើជាប្រធានអាស៊ានក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធដែលបានធ្វើឡើងក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” (ASEAN A.C.T.: Addressing Challenges Together)។ ក្នុងកំឡុងពេលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ធ្វើជាអធិបតី ក្នុងពិធី បើកនៃកិច្ចប្រជុំថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងឱកាសនេះដែរ លោកសោមនស្ស វិបុល​ ប្រធានផ្នែកពាណិជ្ជកម្ម មានប្រសាសន៍ថា “ក្នុងនាមជាទឹកពិសាគុណភាពឈានមុខ និងមានសន្ទុះគាំទ្រច្រើនពីសំណាក់អតិថិជនគ្រប់ស្រទាប់ វីតាល់ពិតជាមានមោទនភាពក្រៃលែងដែលត្រូវបានជ្រើសរើសចូលរួមជាទឹកពិសាតំណាងជាតិសម្រាប់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធធ្វើឡើងនៅខេត្តសៀមរាប​​​»។ គួរបញ្ជាក់ផងដែរថា វីតាល់បានទទួលវិញ្ញាបនបត្រទទួលស្គាល់គុណភាពអន្តរជាតិ ISO 9001:2015, ISO 14001:2015, ISO 22000:2018, GHPs និង HACCP ពីចក្រភពអង់គ្លេស”។

ទឹកពិសាវីតាល់នៅតែបន្តរក្សាពង្រឹងគុណភាពខ្ពស់ដើម្បីជាចំណែកចូលរួមគាំទ្រដល់សុខុមាលភាពសង្គមកម្ពុជា ជាពិសេសតាមរយៈមូលនិធិ ២៥រៀល ដែលបានផ្តួចផ្តើមឡើងរយៈពេលជាង១០ឆ្នាំ បានចូលរួម ឧបត្ថម្ភគាំទ្រគម្រោងនានា និងចូលរួមកិច្ចការសង្គមយ៉ាងមមាញឹក។

 

Back To Top