skip to Main Content

វីតាល់ចេញកេសតុក្កតាចំណុះ 250mL បណ្តុះ “អាជីពក្នុងក្តីស្រមៃ” ស័ក្តិសមសម្រាប់កុមារៗប្រើប្រាស់ប្រចាំថ្ងៃ

រាជធានីភ្នំពេញ៖ ទឹកពិសាវីតាល់ចំណុះ 250mL​ ចេញកេសតុក្កតាជំនាន់ថ្មីបែប Limited Edition ស្រស់ស្អាត ទាក់ទាញ ផ្តោតសំខាន់លើ អាជីពក្នុងក្តីស្រមៃ សម្រាប់កុមារប្រើប្រាស់ប្រចាំថ្ងៃ ចេញលក់នៅលើទីផ្សារចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះតទៅ។

តាមរយៈការគាំទ្រពេញនិយមពីសំណាក់អតិថិជន វីតាល់ចំណុះ 250 mL ក៏ធ្លាប់បានចេញលក់កេសតុក្កតា កាលពីរដូវកាលកន្លងទៅ ដែលទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជន ពិសេសគឺកុមារៗកម្ពុជា ។ យ៉ាងណាមិញ ក្នុងឆ្នាំ ២០២៤ នេះវីតាល់ក៏បាននាំមកវិញនូវការកែច្នៃរូបរាងថ្មី ក្រោមប្រធានបទថ្មី “អាជីពក្នុងក្តីស្រមៃ” ដែលចង់ជម្រុញឱ្យកុមារ គ្រប់រូបហ៊ានចាប់យកអាជីពដែលជាក្តីស្រមៃរបស់ខ្លួននាថ្ងៃអនាគត ក៏ដូចជាស្វែងយល់បន្ថែមពីជំនាញនៃអាជីពនីមួយៗ តាមរយះការបង្ហាញអាជីពដ៏សម្បូរបែបទាំង ១២ នៅលើសំបកដប ដែលសុទ្ធសឹងតែជាអាជីពពេញនិយមក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន។

លោក ជុនហៀង ថាវសិទ្ធិ អនុប្រធានធុរកិច្ច នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា៖ «កេសវីតាល់តុក្កតាចំណុះ 250mL ជំនាន់ថ្មីក្នុងឆ្នាំនេះត្រូវបានរចនាឡើងយ៉ាងប្រណិត និងយកចិត្តទុកដាក់ដោយបានប្រមូលយកនូវរូបតុក្កតាស្រស់ស្អាត និងទាក់ទាញជាច្រើនដាក់នៅក្នុងកេសតែមួយ ដែលគោលបំណងរបស់វីតាល់គឺចង់បំផុសគំនិតកុមារកម្ពុជាឱ្យហ៊ានបង្កើតក្តីស្រមៃ និង​​ចាប់យកអាជីពដែលពួកគេចង់ធ្វើនាពេលអនាគតដែលរួមមាន អវកាសយានិក វេជ្ជបណ្ឌិត រហូតដល់សិល្បករ និងជម្រើសអាជីពជាច្រើនទៀត។​»​

លើសពីភាពស្រស់ស្អាតនិងភាពទាក់ទាញ អតិថិជនដែលជាវវីតាល់ចំណុះ​ 250mL កេសតុក្កតា អាជីពក្នុងក្តីស្រមៃនេះ អាចនឹងមានឱកាសឈ្នះរង្វាន់ក្នុងកេស រួមមានសៀវភៅអំណានសម្រាប់កុមារ និងស្ទីកគ័រស្រស់ស្អាតបង្ហាញពីអាជីពការងារទាំង១២ ថែមទៀតផង។ គួរឱ្យកត់សម្គាល់ផងដែរថា វីតាល់ជាក្រុមហ៊ុនទឹកពិសាក្នុងស្រុកទទួលបានការគាំទ្រពេញនិយមខ្លាំងពីសំណាក់ប្រជាជនកម្ពុជាទាំងគុណភាព និងស្តង់ដារអន្តរជាតិដែលទទួលបានមេដាយមាសគុណភាពពិភពលោកពីស្ថាប័ន Monde Selection កាលពីឆ្នាំ២០២៣នេះ។

លោកអ្នកអាចចាប់ផ្តើមស្វែងរកជាវកេសវីតាល់ស្រស់ស្អាតចំណុះ 250mL នៅតាមទីផ្សារនានាដែលនៅជិតលោកអ្នកជាទីបំផុតចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។ ស្វែងរកអាជីពក្នុងក្តីស្រមៃ នៅក្នុងកេសវីតាល់ 250mL ឥឡូវនេះ! បានទាំងកម្សាន្ត បានទាំងសុខភាព ព្រមទាំងអាចមានឱកាសឈ្នះកាដូ cute cute ក្នុងកេសថែមទៀតផង។ តស់! ចាប់យកអាជីពក្នុងក្តីស្រមៃ ជាមួយវីតាល់ចំណុះ250mL ទាំងអស់គ្នា។​ រួសរាន់ឡើង ចំនួនមានកំណត់!

 

Back To Top