រាជធានីភ្នំពេញ៖…
វីតាល់ចំណុះ 250mL ចេញកេសតុក្កតា Cute Cute Limited Edition ស័ក្តិសមសម្រាប់កុមារៗប្រើប្រាស់ប្រចាំថ្ងៃ
រាជធានីភ្នំពេញ៖ ទឹកពិសាវីតាល់ចំណុះ 250mL ចេញកេសតុក្កតាស្អាតទាក់ទាញ Limited Edition ស័ក្តិសមសម្រាប់កុមារៗប្រើប្រាស់ប្រចាំថ្ងៃដែលបានចេញលក់លើទីផ្សារចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះតទៅ។
លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា៖ «កេសវីតាល់តុក្កតាចំណុះ 250mL រចនាឡើងយ៉ាងប្រណិត ប្រមូលផ្តុំដោយរូបតុក្កតាទាក់ទាញ ច្រើនពណ៌ស្រស់ថ្លា ក្នុងកេសតែមួយ ដែលគោលបំណងរបស់វីតាល់គឺចង់បង្កើនទម្លាប់របស់កុមារៗក្នុងការទទួលទឹកកាន់តែច្រើនឡើងជាប្រចាំថ្ងៃ និងអបអរដល់ថ្ងៃបើកបវេសនកាលចូលរៀនឆ្នាំសិក្សាថ្មីជាពិសេស។» លោកបានបន្ថែមថា ក្រៅពីការគិតគូរពីគុណភាព និងស្តង់ដារអន្តរជាតិ វីតាល់តែងតែមានចក្ខុវិស័យវែងឆ្ងាយក្នុងការគិតគូរពីតម្រូវការអតិថិជន ពិសេសប្រកបដោយគំនិតនវានុវត្តតាមរយៈការច្នៃប្រឌិតថ្មីៗ តួយ៉ាងកេសវីតាល់តុក្កតាចំណុះ 250mL នេះឡើង។
កេសវីតាល់តុក្កតានេះ មិនត្រឹមតែរចនាឡើងពិសេសទាក់ទាញជាមួយនឹងរូបតុក្កតាឆ្នាំទាំង១២ស្អាតៗប៉ុណ្ណោះទេ រាល់ការជាវ អតិថិជនអាចនឹងមានឱកាសឈ្នះរង្វាន់ ខ្សែស្ពាយ Cute Cute នៅក្នុងកេសទៀតផង។
គួរបញ្ជាក់ផងដែរថា វីតាល់ជាក្រុមហ៊ុនក្នុងស្រុកដែលទទួលបានការគាំទ្រពេញនិយមខ្លាំងពីសំណាក់ប្រជាជនកម្ពុជាទាំងគុណភាពនិងស្តង់ដារអន្តរជាតិ។ លោកអ្នកអាចស្វែងរកកេសវីតាល់តុក្កតាចំណុះ 250mL នៅតាមទីផ្សារនានាដែលនៅក្បែរលោកអ្នកបំផុតចាប់ពីថ្ងៃនេះតទៅ។ កុំភ្លេចស្វែងរកសម្លាញ់ទាំង ១១ នៅក្នុងកេសវីតាល់តុក្កតាចំណុះ 250mL រួសរាន់ឡើង ចំនួនមានកំណត់!