skip to Main Content

វីតាល់ប្រារព្ធកម្មវិធីប្រគល់រង្វាន់ «ឧត្តមភាពស្នេហ៍» ផ្តាច់ព្រ័ត្រ ជូនដល់គូស្វាមីភរិយា៩គូ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ វីតាល់បានប្រារព្ធកម្មវិធីប្រគល់រង្វាន់ «ឧត្តមភាពស្នេហ៍» ផ្តាច់ព្រ័ត្រ ជូនទៅដល់គូស្វាមីភរិយាចំនួន ៩គូ នៅរោងចក្រផលិតទឹកពិសាវីតាល់។

កម្មវិធីប្រគល់រង្វាន់នេះធ្វើឡើងក្នុងគោលបំណងអបអរសាទរ ទៅដល់គូស្វាមីភរិយាថ្មីដែលមានសំណាងឈ្នះក្នុងកម្មវិធី ឧត្តមភាពស្នេហ៍ ក្នុងការជាវទឹកពិសាវីតាល់ប្រើប្រាស់ក្នុងពិធីមង្គលការ។ ក្នុងកម្មវិធីនេះដែរ គូស្វាមីភរិយាថ្មីបានឈ្នះរង្វាន់ចំនួន ៩រង្វាន់ផ្សេងគ្នា ដូចជា៖

  • រង្វាន់ម៉ូតូ Honda Scoopy 2023 ចំនួន ០១ រង្វាន់ បានទៅលើគូស្វាមីភរិយា៖

១. លោក ម៉ែន ផាន់ណា និង អ្នកស្រី ផល សុបិន  (ភ្នំពេញ)

  • រង្វាន់ទូរទស្សន៍ Smart TV ចំនួន ០២រង្វាន់ បានទៅលើគូស្វាមីភរិយា៖

១. លោក ងឹម រិទ្ធិសាល និង អ្នកស្រី សោម ស្រីណុច (ភ្នំពេញ)

២. លោក សុខ ចំណាប់ និង អ្នកស្រី យ៉ា ចាន់ណារី

  • រង្វាន់ទូទឹកកក ចំនួន០២ រង្វាន់ បានទៅលើគូស្វាមីភរិយា៖

១. លោក គង់ មករា និង អ្នកស្រី សៅ ស្រីធា (កណ្តាល)

២. លោក ហេង ធីម៉េង និង អ្នកស្រី ជា កណ្ឌិកា (ភ្នំពេញ)

  • រង្វាន់ម៉ាស៊ីនបោកខោអាវ ចំនួន០២រង្វាន់ បានទៅលើគូស្វាមីភរិយា៖

១. លោក ដេវិត ឌ្រេន និង អ្នកស្រី ឡាយ ឈីវគួយ (ភ្នំពេញ)

២. លោក កៅ លាំង និង អ្នកស្រី ឆ័យ ម៉ាណែត (ភ្នំពេញ)

  • រង្វាន់កង្ហារត្រជាក់ ចំនួន ០២រង្វាន់ បានទៅលើគូស្វាមីភរិយា៖

១. លោក ទុយ ប៊ូឡូ និង អ្នកស្រី ផា ចាន់លិណា (ភ្នំពេញ)

២. លោក គីម​ ចាន់ថន និង អ្នកស្រី ផល សុធាវី (ភ្នំពេញ)

 

គួរបញ្ជាក់ផងដែរថា គូស្វាមីភរិយាថ្មីទាំង ៩គូ ខាងលើបានឈ្នះរង្វាន់ពីកម្មវិធីចាប់ឆ្នោតផ្សងសំណាង កម្មវិធីឧត្តមភាពស្នេហ៍ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ដែលបានធ្វើការផ្សាយផ្ទាល់ពីគេហទំព័រហ្វេសប៊ុកវីតាល់។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមហ៊ុន វ័ន ហ្វេ្រតធើនីធី (វីតាល់) ក៏បានធ្វើបទបង្ហាញពីខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនទៅដល់គូស្វាមីភរិយាទាំង ៩គូផងដែរ។ នេះជាលើកចុងក្រោយនៃការប្រគល់រង្វាន់ទៅដល់គូស្វាមីភរិយាសំណាងសរុបទាំងអស់ចំនួន ១៧គូដែលបានឈ្នះការចាប់ឆ្នោតផ្សងសំណាងក្នុងកម្មវិធីឧត្តមភាពស្នេហ៍។

វីតាល់ ជាទឹកពិសាឈានមុខគេក្នុងស្រុកដែលទទួលបានការគាំទ្រពេញនិយមពីសំណាក់ប្រជាជនកម្ពុជាទូទាំងប្រទេស។ ថ្មីៗនេះ វីតាល់ត្រូវបានឈ្នះមេដាយមាសគុណភាព ពីស្ថាប័ន Monde Selection ចំនួន ០៤ ដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក។  ទឹកពិសាវីតាល់នៅតែបន្តរក្សាពង្រឹងគុណភាពខ្ពស់ដើម្បីជាចំណែកចូលរួមគាំទ្រដល់សុខុមាលភាពសង្គមកម្ពុជា ជាពិសេសតាមរយៈមូលនិធិ ២៥៛ ដែលបានផ្តួចផ្តើមឡើងរយៈពេលជាង១០ឆ្នាំ បានចូលរួម ឧបត្ថម្ភគាំទ្រគម្រោងនានា និងចូលរួមកិច្ចការសង្គមយ៉ាងមមាញឹក។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងទៅកាន់លេខទូរស័ព្ទ 0២៣/0៦១/0៦៩ ៨៦៤ ៣៣៣៕

Back To Top