skip to Main Content

អស្ចារ្យណាស់! កេសវីតាល់ចេញរូបរាងថ្មីជួយផ្សព្វផ្សាយល្បែងប្រជាប្រិយខ្មែរជាមួយនឹងបច្ចេកវិទ្យាស្កេន AR

រាជធានីភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យប្រពៃណីជាតិខ្មែរដ៏ធំមួយដែលប្រជាជនកម្ពុជាតែងប្រារព្ធនៅពាក់កណ្តាលខែមេសាក្រោយការប្រមូលផលច្រូតកាត់ហើយ។ ក្នុងឱកាសរីករាយចូលឆ្នាំថ្មីខាងមុខនេះ វីតាល់បានចេញនៅការវេចខ្ចប់ថ្មីប្លែកអស្ចារ្យ «លេងកម្សាន្តជាមួយវីតាល់» គួបផ្សំជាមួយនឹងបច្ចេកវិទ្យាស្កេន AR ចេញនៅល្បែងកម្សាន្តប្រជាប្រិយខ្មែរទាំង៦ ប្រភេទគួរឱ្យទាក់ទាញដែលបានចេញលក់លើទីផ្សារចាប់ពីថ្ងៃនេះតទៅ។

តាមចំណាំ ប្រជាជនកម្ពុជាតែងនិយមលេងល្បែងប្រជាប្រិយកម្សាន្ត អំឡុងពេលចូលឆ្នាំខ្មែរជួបជុំញាតិមិត្តបងប្អូនយ៉ាងសប្បាយរីករាយដែលមានថ្ងៃទី១ ជាថ្ងៃមហាសង្រាន្ត ថ្ងៃទី២ ជាថ្ងៃវនបត្រ និងថ្ងៃទី៣ជាថ្ងៃឡើងស័ក។ គោលបំណងនៃការច្នៃបង្កើតឱ្យមានកេសវីតាល់ លេងកម្សាន្តជាមួយវីតាល់ នេះឡើងគឺដើម្បីជួយផ្សព្វផ្សាយល្បែងប្រជាប្រិយខ្មែរដែលដូនតាបានបន្សល់ទុកឱ្យមកកូនចៅជំនាន់ក្រោយដែលជាល្បែងកម្សាន្តដូនតាជាផ្នែកមួយផ្សារភ្ជាប់នឹងវប្បធម៌ប្រពៃណីជាតិដ៏ត្រចះត្រចង់ ជាពិសេសគឺរំលឹកនូវការលេងកម្សាន្តបន្តតៗគ្នាតាំងពីវ័យកុមារភាពឱ្យយុវជនជំនាន់ក្រោយនៅតែបន្តចូលរួមលេងកាន់តែច្រើន។

អ្វីដែលកាន់តែពិសេសសម្រាប់រូបរាងថ្មីនេះ វីតាល់បានបន្ថែមជាមួយនឹងការស្កេនបច្ចេកវិទ្យា AR លើសំបកដបវីតាល់ លោកអ្នកនឹងទទួលបានអារម្មណ៍ប្លែកអស្ចារ្យជាមួយនឹងល្បែងកម្សាន្តប្រជាប្រិយខ្មែរទាំង៦ផ្សេងៗគ្នារួមមាន ចោលឈូង លាក់កន្សែង បោះអង្គញ់ ទាញព្រ័ត្រ ចាប់កូនខ្លែង និងទាត់សី ដែលសុទ្ធសឹងតែជាល្បែងប្រជាប្រិយខ្មែរពេញនិយមក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។ ដើម្បីរីករាយជាមួយបទពិសោធន៍ថ្មី របស់បច្ចេកវិទ្យា AR នៅលើសំបក ដបវីតាល់ លោកអ្នកគ្រាន់តែដាក់ដបវីតាល់លើផ្ទៃរាបស្មើ រួចបើកកាមេរ៉ាទូរស័ព្ទ ស្កេន QR កូដលើសំបកដបវីតាល់

ហើយចូលទៅកាន់ LINK បន្ទាប់មកចុចលើពាក្យ Launch រួចចុចលើពាក្យ Allow ដើម្បីប្រើប្រាស់កាម៉េរ៉ាសម្រាប់បច្ចេកវិទ្យា AR។​ ចុងក្រោយ គ្រាន់តែយកកាម៉េរ៉ា មកស្កេនឱ្យចំរូបល្បែងប្រជាប្រិយលើសំបកដប អ្នកនឹងអាចរីករាយជាមួយមាតិកា AR ល្បែងប្រជាប្រិយខ្មែរជាច្រើនទម្រង់ ។

គួរបញ្ជាក់ផងដែរថា វីតាល់ជាក្រុមហ៊ុនទឹកពិសាគុណភាពខ្ពស់ឈានមុខគេក្នុងស្រុក និងទទួលបានការគាំទ្រពេញនិយមពីសំណាក់ប្រជាជនកម្ពុជាគួរឱ្យកត់សម្គាល់។ តាមរយៈការគាំទ្ររបស់អតិថិជន វីតាល់នឹងបន្តខិតខំរិះរកជាមួយនឹងគំនិតច្នៃប្រឌិតថ្មីៗអស្ចារ្យដើម្បីផ្គត់ផ្គង់តម្រូវការរបស់អតិថិជន និងការនិយមប្រើប្រាស់ទឹកពិសាវីតាល់ទាំងអស់។ លោកអ្នកអាចស្វែងរកកេសថ្មីវីតាល់ លេងកម្សាន្តជាមួយវីតាល់ ដែលនៅក្បែរលោកអ្នកបានចាប់ពីថ្ងៃនេះតទៅ៕

Back To Top