ប្រវត្តិរបស់យើង
កាលពី១០ឆ្នាំមុន នៅពេលដែលខ្ញុំកំពុងជិះកង់ហាត់ប្រាណនៅភ្នំពេញ នាព្រឹកថ្ងៃសុក្រដ៏ត្រជាក់ ពេលនោះខ្ញុំត្រូវការញុំាទឹក ហើយខ្ញុំក៏ស្វែងរកទឹកដែលមានគុណភាពល្អ។ ចុងក្រោយ ខ្ញុំក៏បានសម្រេចជ្រើសរើសយកទឹកដែលនាំចូលមកពីក្រៅប្រទេស។ ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំនៅតែមានអារម្មណ៍មិនសុខក្នុងចិត្ត ខ្ញុំចេះតែគិតថា ចុះហេតុអ្វីប្រទេសកម្ពុជាយើងមិនអាចផលិតទឹកពិសាដោយខ្លួនឯង ដែលមានការទទួលស្គាល់ពីថ្នាក់អន្តរជាតិ?
ចាប់ពីពេលនោះមក ខ្ញុំក៏បានយកគំនិតមួយនេះមកធ្វើការសិក្សា រួចក៏បង្កើតនៅក្រុមការងារមួយ ដើម្បីចាប់ផ្តើមបេសកម្មមួយនេះ។ ជាសំណាងល្អ ខ្ញុំទទួលបានការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីក្រុមការងារ ដែលពួកគាត់ពោរពេញទៅដោយការតាំងចិត្ត និងមានសមត្ថភាពខ្ពស់ ជាពិសេសពួកគាត់មានភាពជឿជាក់មកលើរូបខ្ញុំ និងទស្សនវិស័យរបស់យើង។
អានបន្ថែម...
ខ្ញុំពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ដែលអាចផ្តល់ជូនអ្នករាល់គ្នាជាមួយផលិតផលទឹកពិសាដែលខ្ញុំមានភាពជឿជាក់។ សូមអរគុណសម្រាប់ការជ្រើសរើសវីតាល់។ ជាចុងក្រោយ ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នា សូមទទួលជោគជ័យគ្រប់ភារកិច្ច។
លោកឧកញ៉ា ឡាវ វ៉ាន់
សហស្ថាបនិក
អិន វី ស៊ី ខបភើរេសិន ខូ អិលធីឌី
Read Less
ការប្តេជ្ញាចិត្តរបស់យើង
យើងខ្ញុំពិតជាមានកិត្តិយស និងសោមនស្សរីករាយ ក្នុងការបម្រើលោកអ្នកនូវទឹកពិសាដែលលោកអ្នកត្រូវការ។
ចាប់តាំងពីថ្ងៃដំបូងមក វីតាល់បានដឹងច្បាស់ពីតួរនាទីរបស់ខ្លួនក្នុងការចូលរួមជួយសង្គម។ ដោយជឿជាក់ទៅលើទស្សនៈមួយនេះ វីតាល់បានផ្តូចផ្តើមនៅកម្មវិធីសប្បុរសធម៌ “មូលនិធិ២៥៛” ។ រាល់ការពិសាទឹកវីតាល់១ដបរបស់លោកអ្នក គឺមានន័យថា លោកអ្នកបានបរិច្ចាគប្រាក់ចំនួន២៥៛ ជូនមូលនិធិនេះ។
លោកជំទាវ ជឹង សុគន្ធាវី
នាយិកាប្រតិបត្តិ
បេសកកម្ម
ផ្តល់ជូននូវទឹកពិសាគុណភាពខ្ពស់ សម្រាប់ជីវិតមនុស្ស និងសង្គម
ទស្សនវិស័យ
ក្លាយទៅជាក្រុមហ៊ុនជាតិដែលត្រូវបានកោតសរសើរជាងគេ ក្នុងវិស័យផលិតទឹកពិសា
គុណតម្លៃទាំង៥
គុណភាព
យើងប្រឹងប្រែងបំពេញចិត្តអតិថិជននិងភាគីពាក់ព័ន្ធ ដោយស្វែងយល់ពីតម្រូវការរបស់ពួកគេ និងផ្តល់លទ្ធផលលើសពីការរំពឹងទុក។
លទ្ធផលជាចំបង
យើងស្វះស្វែងបង្កើតដំណោះស្រាយ និងជម្នះឧបសគ្គដើម្បីសម្រេចលទ្ធផល។
សុចរិតភាព
យើងធ្វើការដោយភាពស្មោះត្រង់ តម្លាភាព និងសច្ចភាព ដោយតម្កល់ផលប្រយោជន៍រួម។
ទំនាក់ទំនង
យើងយល់ពីសារសំខាន់នៃទំនាក់ទំនង ជំរុញឱ្យមានការសន្ទនា និងចែករំលែកទស្សនៈរបស់ខ្លួន។
ភាពជាសហគ្រិន
យើងម្ចាស់ការ និងទទួលខុសត្រូវចំពោះអ្វីដែលយើងធ្វើ ដើម្បីផលចំណេញ និងផលប្រយោជន៍របស់ ក្រុមហ៊ុន បុគ្គលិក និងសង្គម ។