រាជធានីភ្នំពេញ៖…

ការចាក់វ៉ាក់សាំងដូសទី២ក្នុងខណ្ឌព្រែកព្នៅសម្រាប់មណ្ឌល “រោងចក្រមីជាតិ”
រោងចក្រមីជាតិ និងទឹកពិសាវីតាល់ សូមជម្រាបជូនដំណឹងដល់បងប្អូនកម្មករនិយោជិតដែលបានទទួលការចាក់វ៉ាក់សាំង Sinovac ដូសទី១ ក្រោមក្របខណ្ឌក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យបានជ្រាបថា ចំពោះបងប្អូននិយោជិត និងបងប្អូនដែលមានអាសយដ្ឋានរស់នៅក្នុងខណ្ឌព្រែកព្នៅ អាចមកទទួលយកការចាក់វ៉ាក់សាំង Sinovac ដូសទី២បាន នៅមណ្ឌល “រោងចក្រមីជាតិ” តាមកាលកំណត់ដូចតទៅ៖
• សម្រាប់អ្នកដែលបានចាក់ដូសទី១ ចន្លោះថ្ងៃទី៣-១៧/០៤/២០២១ អាចមកចាក់នៅថ្ងៃទី០១/០៥/២០២១
• សម្រាប់អ្នកដែលបានចាក់ដូសទី១ ចន្លោះថ្ងៃទី៤-១៨/០៤/២០២១ អាចមកចាក់នៅថ្ងៃទី០២/០៥/២០២១
ដូច្នេះ សូមបងប្អូននិយោជិត និងបងប្អូនដែលមានអាសយដ្ឋានរស់នៅក្នុងខណ្ឌព្រែកព្នៅ ចូលរួមផ្សព្វផ្សាយបន្ត និងរួសរាន់ក្នុងការទទួលចាក់វ៉ាក់សាំងដូសទី២។
ទីតាំងមណ្ឌល “រោងចក្រមីជាតិ” ស្ថិតនៅលើមហាវិថីឈ្នះឈ្នះ (ផ្លូវកប់ស្រូវ) សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សូមចូលរួមចាក់វ៉ាក់សាំងទាំងអស់គ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ១៩!