skip to Main Content

​ក្រុមហ៊ុន​ផលិត​ទឹក​ពិសា​វី​តា​ល់ ​បាន​រៀបចំ​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​បុគ្គលិក​ ​One​ ​Fraternity​

​ក្រុមហ៊ុន​ N​V​C ​Corporation​ ​Co​. ​L​t​d​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ទឹក​ពិសា​វី​តា​ល់ ​បាន​រៀបចំ​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​បុគ្គលិក​ ​One​ ​Fraternity​ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​២​៥​ ​ខែ​មិថុនា​ ​ឆ្នាំ​ ​២​០​២​០​ ​នៅ​រោងចក្រ​វី​តា​ល់​។​ ​ដំណើរ​ទស្សនកិច្ច​នេះ​ ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​បង្ហាញ​ជូន​បុគ្គលិក​ក្រុមហ៊ុន​ឲ្យ​យល់​ដឹង​ច្បាស់​អំពី​គុណភាព​ផលិតផល​ ​និង​ខ្សែ​សង្វាក់​ផលិតកម្ម​នៃ​ទឹក​ពិសា​វី​តា​ល់ ​ដែល​ជា​ទឹក​ពិសា​មានគុណ​ភាព​ឈាន​មុខ​គេ​ក្នុង​ប្រទេស​កម្ពុជា​។

​នៅ​ក្នុង​ទស្សនកិច្ច​នេះ​ ​អ្នកចូលរួម​ ​ត្រូវ​បាន​គេ​ធ្វើ​បទ​បង្ហាញ​អំពី​ប្រវត្តិ​នៃ​ក្រុមហ៊ុន​ ​គុណភាព​នៃ​ផលិតផល​ ​និង​សង្វាក់​ផលិតកម្ម​ ​ជាពិសេស​អំពី​បច្ចេកវិទ្យា​ ​និង​ម៉ាស៊ីន​ទំនើប​ក្នុង​ការ​ផលិត​ទឹក​ពិសា​។​ ​ក្រៅពី​ការយល់​ដឹង​តាមរយៈ​ការ​ធ្វើ​បទ​បង្ហាញ​ ​អ្នកចូលរួម​ក៏បាន​ទស្សនា​ដោយ​ផ្ទាល់​នៅកន្លែង​ផលិត​ទឹក​ពិសា​ ​ដើម្បីឲ្យ​កាន់តែ​យល់ច្បាស់​អំពី​ផលិតផល​។

​ជាមួយគ្នា​នេះ​ ​វី​តា​ល់​គ្រោង​នឹង​បើក​ដំណើរ​ដំណើរ​ទស្សនកិច្ច​ជា​សាធារណៈ​សម្រាប់​សិស្សានុសិស្ស​ ​និង​ ​ស្ថាប័ន​ផ្សេងៗ​ដើម្បី​ចូលរួម​ ​និង​បាន​ស្គាល់​ពី​ស្នាដៃ​ជាតិ​ក្នុងពេលឆាប់ៗ​នេះ​ផង​ដែរ​។

Back To Top