skip to Main Content

​តំណម​សំខាន់​ៗ​ដែល​យើង​មិន​ត្រូវធ្វើ​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​

​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​បាន​ខិត​ជិត​មកដល់​​​ហើយ​ក្នុងពេលឆាប់ៗ​នេះ​។​ ​ប្រជាជន​កម្ពុជា​កាត់​ខ្សែស្រឡាយ​ចិន​ទាំងឡាយ​ក៏​កំពុងតែ​រៀបចំ​តុបតែង​ផ្ទះសម្បែង​ដើម្បី​អបអរ​ឆ្នាំ​ថ្មី​នេះ​ដែរ​។​ ​ដូចនេះ​ ​តើ​មាន​ទំនៀមទម្លាប់​ប្រតិបត្តិ​ ​និង​តំណម​អ្វីខ្លះ​ដែល​យើង​មិន​ត្រូវធ្វើ​នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន​។​

  • ​ចៀសវាង​ការ​លេបថ្នាំ​គ្រប់​ប្រភេទ​៖​ ​ជា​ជំនឿ​មួយ​សម្រាប់​ជនជាតិ​ចិន​ ​ការ​លេបថ្នាំ​ថ្ងៃ​ដំបូង​នៃ​ថ្ងៃ​ចូលឆ្នាំ​ចិន​ ​មានន័យ​ថា​ ​មាន​អ្នកណាម្នាក់​នឹង​ត្រូវ​ឈឺថ្កាត់​ពេញ​មួយ​ឆ្នាំ​។​
  • ​ហាម​បោកខោអាវ​៖​ ​បងប្អូន​ប្រជាជន​ចិន​មិនគួរ​បោក​គក់​ស​ម្លៀ​ក​បំពាក់​នៅ​ថ្ងៃ​ដំបូង​និង​ថ្ងៃ​ ​ទី​២​នៃ​ថ្ងៃ​ចូលឆ្នាំ​ឡើយ​ ​ព្រោះថា​ ​ថ្ងៃ​ទាំងពីរ​នេះ​ត្រូវជា​ថ្ងៃ​ដែល​កំណើត​របស់​ទេវតា​ទឹក​ (S​h​u​i​she​n) ​ជនជាតិ​ចិន​ជឿ​ថា​ ​អារក្សទឹក​កើត​នៅ​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ ។ដូច្នេះ​ការ​បោក​គក់​ខោអាវ​នៅ​ថ្ងៃ​ចូលឆ្នាំ​ ​គឺ​ប្រៀប​ដូចជា​ការប្រមាថ​មើលងាយ​ដល់​ព្រះអង្គ​។​
  • ហាម​សម្លាប់​សត្វ​៖​ ​ឈាម​ត្រូវ​គេ​ចាត់​ជា​ប្រផ្នូល​មិន​ល្អ​ ​ដែល​នាំ​ឧបទ្រពចង្រៃ​ដល់​អ្នក​។​
  • ​ហាម​កក់សក់​៖​ ​មិន​ត្រូវ​កក់សក់​នៅ​ថ្ងៃ​ដំបូង​ឡើយ​។​ ​កក់សក់​ដូច​លាង​ជម្រះ​សំណាង​និង​ជោគជ័យ​សម្រាប់​ឆ្នាំ​ថ្មី​ដូច្នេះ​ដែរ​។​
  • ​ហាម​បោស​ផ្ទះ​៖​ ​បើ​សិន​អ្នក​បោស​ផ្ទះនៅ​ថ្ងៃ​ដំបូង​នៃ​ថ្ងៃ​ចូលឆ្នាំ​ ​វា​ដូចជា​អ្នក​បោស​ទ្រព្យ​ស​ម្បតិ្ត ​និង​លាប​សំណាង​ចេញពី​ផ្ទះ​ដូចគ្នា​។​
  • ហាម​វត្ថុ​មុត​ស្រួច​៖​ ​គួរ​ចៀសវាង​ការប្រើប្រាស់​កាំបិត​ឬ​កន្ត្រៃ​យ៍ ​ព្រោះ​បើ​មានគ្រោះថ្នាក់​កើតឡើង​វា​ត្រូវ​គេ​ចាត់ទុកថា​ជា​គ្រោះចង្រៃ​និង​ធ្វើឲ្យ​ខាត​បង់ទ្រព្យ​ធន​។​
  • ​ហាម​ក្មេងយំ​៖​ ​គេ​មាន​ជំនឿ​ថា​ ​ក្មេង​យំ​ ​អាច​នាំ​យក​សំណាង​អាក្រក់​សម្រាប់​គ្រួសារ​។​ ​ដូច្នេះ​ឪពុក​ម្តាយ​ត្រូវធ្វើ​យ៉ាងណា​កុំឲ្យ​ក្មេង​មិន​សប្បាយចិត្ត​និង​យំ​នៅ​ថ្ងៃ​ចូលឆ្នាំ​។​
  • ហាម​ស្លៀកពាក់​ខោអាវ​រហែក​៖​ ​ស្លៀកពាក់​ខោអាវ​ដែល​រហែក​រិ​ច​រិល​នា​ថ្ងៃ​ចូលឆ្នាំ​ ​ធ្វើឲ្យ​អ្នក​ជួប​តែ​សំណាង​អាក្រក់​។​

ប្រភពអត្ថបទ៖

https://thmeythmey.com/m/?page=detail&id=36146

https://vayofm.com/news/detail/107470-510667355.html

https://www.poraman.com/content/social/1253

https://www.chinahighlights.com/travelguide/festivals/chinese-new-year-taboos.htm

Back To Top