skip to Main Content

​វីតាល់​ចែករំលែក​សម្ភារ​ការពារ​សុវត្ថិភាព​ ​និង​ស្បៀងអាហារ​ជូន​និស្សិត​ស្នាក់​នៅ​រាជធានី​ភ្នំពេញ

​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ​បាន​រៀបចំ​កម្មវិធី​ចែករំលែក​កញ្ចប់​សម្ភារ​ការពារ​សុវត្ថិភាព​ ​និង​ស្បៀងអាហារ​ចាំបាច់​ ​ជូន​ដល់​និស្សិត​ខ្វះខាត​ដែល​កំពុង​ស្នាក់​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​​​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ចំនួន​ 194​នាក់​ ​នៅ​ល្ងាច​ថ្ងៃ​ទី​04 ​ខែ​ឧសភា​ ​នេះ​។​

​ក្នុងស្មារតី​ខ្មែរ​ដើម្បី​ខ្មែរ​ ​វី​តា​ល់​តែងតែ​បន្ត​នូវ​បេសកកម្ម​ជួយគ្នាទៅវិញទៅមក​ ​មិនថា​នៅ​ក្នុង​កាលៈទេសៈ​លំបាក​ណា​ក៏ដោយ​។​ ​តួ​យ៉ាងសកម្ម​ភាព​សប្បុរស​ធម៌​នៅ​ថ្ងៃនេះ​ ​គឺ​ធ្វើឡើង​ក្នុង​គោលបំណង​ចែក​ជូន​នូវ​សម្ភារ​ការពារ​សុវត្ថិភាព​ ​និង​គ្រឿងឧបភោគបរិភោគ​ដែល​ចាំបាច់​បំផុត​ ​សម្រាប់​ការប្រើប្រាស់​ ​និង​ទទួលទាន​ប្រចាំថ្ងៃ​ ​សំដៅ​ចូលរួម​ជួយ​កាត់បន្ថយ​ការលំបាក​របស់​និស្សិត​កម្ពុជា​ ​ក្នុង​ស្ថានភាព​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-19 ​នេះ​។​

​ស្ថិត​ក្នុង​ឱកាស​នេះ​ដែរ​ ​លោក​ ​ជា​ ​ម៉េង​គួ​ង​ ​តំណាង​នាយកដ្ឋាន​ទី​ផ្សារ​ ​នៃ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ​បាន​មានប្រសាសន៍ថា​ “​នៅ​ក្នុង​ស្ថានភាព​ដ៏​តានតឹង​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​យើង​ដឹង​ថា​បងប្អូន​និស្សិត​នៅ​ទីនេះ​ពិតជា​លំបាក​ក្នុង​ការ​ចេញចូល​ទៅ​ទិញ​របស់របរ​ប្រើប្រាស់​ ​និង​ម្ហូបអាហារ​ប្រចាំថ្ងៃ​ ​ដោយ​ទាំងអស់គ្នា​ព្រួយបារម្ភ​ ​និង​កំពុង​ជួប​ការលំបាក​ខ្លាំង​ដល់​ផ្នែក​ជីវភាព​ ​និង​សុខ​មាល​ភាព​របស់​ពួកគាត់​ ​និង​មិត្តភក្តិ​រួម​បន្ទប់​ទៀត​ផង​’’​។​

​លោក​បាន​បន្ត​ថា​ “​ក្នុងនាម​ជា​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​តែងតែ​យកចិត្តទុកដាក់​ជានិច្ច​លើ​សកម្មភាព​សប្បុរស​ធម៌​ ​និង​គាំទ្រ​យ៉ាងសកម្ម​ដល់​កិច្ចការ​សហគមន៍​ទូទៅ​ ​វី​តា​ល់​រៀបចំ​កម្មវិធី​នេះ​ឡើង​ ​ជាមួយនឹង​ការ​រក្សា​គ​ម្លា​ត​បាន​យ៉ាងល្អ​ប្រសើរ​ ​ដោយ​ក្រុមហ៊ុន​សង្ឃឹម​ថា​ ​អំណោយ​ថ្ងៃនេះ​ ​នឹង​អាច​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​ចំណែក​ផ្តល់​សុវត្ថិភាព​ប្រចាំថ្ងៃ​ ​ហើយ​ក្រុមហ៊ុន​ក៏​សូម​អំពាវនាវ​ ​និង​លើកទឹកចិត្ត​ឱ្យ​បងប្អូន​និស្សិត​ទាំងអស់​ ​មេត្តា​ចូលរួម​បន្ត​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ ​៣​ការពារ​ ​៣​ ​កុំ​ ​ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ ​មិត្តភក្តិ​ ​ក្រុម​គ្រួសារ​ ​និង​សហគមន៍​ទាំងមូល​”​។​

​គួរ​បញ្ជាក់​ផង​ដែរ​ ​ចំពោះ​អំណោយ​ដែល​វី​តា​ល់​បាន​ចែក​ជូន​រួម​មាន​ដូចជា​ ​អង្ករ​ ​ទឹក​ពិសា​វី​តា​ល់ ​មី​ជាតិ​ ​និង​កញ្ចប់​អំណោយ​ជា​សម្ភារ​ការពារ​សុវត្ថិភាព​ ​ក្នុង​ម្នាក់​មួយ​ឈុត​ ​ដែល​ក្នុង​នោះ​មាន​ ​ដូចជា​ម៉ាស់​ ​និង​អាល់កុល​បាញ់សម្លាប់​មេរោគ​ជាដើម​។​

​វី​តា​ល់ ​ជា​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​ទទួលការ​គាំទ្រ​ ​ពីសំណាក់​ប្រជាជន​កម្ពុជា​ចំពោះ​ការងារ​សប្បុរស​ធ​ម៍​និង​សង្គម​ ​អស់​រយៈ​ជាង​១​០​ឆ្នាំ​មក​ហើយ​។​ ​វី​តា​ល់​ក៏​សូម​បួងសួង​ឲ្យ​កម្ពុជា​ចៀស​ផុត​ពី​ស្ថានភាព​ដ៏​លំបាក​មួយ​នេះ​ ​៕

Back To Top