skip to Main Content

​វីតាល់​ចែក​សម្ភារ​ថែរក្សា​អនាម័យ​ ​ជូន​អ្នក​បើកបរ​រ៉ឺម៉ក​កង់​បី​ ​នៅ​រាជធានី​ភ្នំពេញ​

​រាជធានី​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ​បាន​រៀបចំ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​១​៩​ ​នា​ព្រឹក​ថ្ងៃ​ទី​២​៦​
​ខែ​មីនា​ ​នៅ​ទីក្រុង​រណប​អភិវឌ្ឍ​បឹង​កក់​ ​ដើម្បី​ចែក​កញ្ចប់​អំណោយ​ជាស​ម្ភារៈ​ការពារ​ ​និង​ស្បៀងអាហារ​ ​ជូន​អ្នក​បើកបរ​ ​ទោចក្រយានយន្ត​រ៉ឺម៉ក​សណ្តោង​ ​ចំនួន​២​៥​០​ ​រ៉ឺម៉ក​ ​ក្នុង​រាជធានី​ភ្នំពេញ​។​
​យុទ្ធនាការ​ត្រូវ​បាន​រៀបចំ​ ​ក្រោម​ប្រធាន​បទ​ “​សុវត្ថិភាព​ខ្ញុំ​ ​សហគមន៍​ខ្ញុំ​” ​ដែល​ធ្វើឡើង​ក្នុង​គោលបំណង​ចូល​រួមចំណែក​ផ្តល់​សុវត្ថិភាព​ ​និង​សុខុមាលភាព​ដល់​អ្នក​បើកបរ​រ៉ឺម៉ក​កង់​បី​ ​ដែល​កំពុងតែ​មានវិបត្តិ​ផ្នែក​ជីវភាព​ ​ដោយ​ឥទ្ធិពល​នៃ​ជម្ងឺ​កូ​វី​ដ​-19 ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ​២​០​កុម្ភៈ​។​
​ស្ថិត​ក្នុង​ឱកាស​នេះ​ដែរ​ ​លោក​ ​ជា​ ​ម៉េង​គួ​ង​ ​តំណាង​នាយកដ្ឋាន​ទី​ផ្សារ​ ​នៃ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ​បាន​មានប្រសាសន៍ថា​ “​នៅ​ក្នុង​ស្ថានភាព​ដ៏​តានតឹង​នៃ​ជម្ងឺ​កូ​វី​ដ​១​៩​ ​អ្នក​បើកបរ​រ៉ឺម៉ក​កង់​បី​ ​ជា​ក្រុម​មនុស្ស​ដែល​ប្រឈម​និង​ហា​និ​ភ័យ​ខ្ពស់​ ​ចំពោះ​សុខភាព​ដោយ​ផ្ទាល់​ ​និង​ប្រយោល​ ​ព្រមទាំង​កំពុង​ជួប​ការលំបាក​ខ្លាំង​ដល់​ផ្នែក​ជីវភាព​ ​និង​សុខ​មាល​ភាព​របស់​ពួកគាត់​ ​និង​គ្រួសារ​ទៀត​ផង​’’​។​
​លោក​បាន​បន្ត​ថា​ “​ក្នុងនាម​ជា​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​តែងតែ​យកចិត្តទុកដាក់​ជានិច្ច​លើ​សកម្មភាព​សប្បុរស​ធម៌​ ​និង​គាំទ្រ​យ៉ាងសកម្ម​ដល់​កិច្ចការ​សហគមន៍​ទូទៅ​ ​វី​តា​ល់​រៀបចំ​កម្មវិធី​នេះ​ឡើង​ ​ដោយ​ក្រុមហ៊ុន​សង្ឃឹម​ថា​ ​អំណោយ​ថ្ងៃនេះ​ ​នឹង​អាច​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​ចំណែក​ផ្តល់​សុវត្ថិភាព​ប្រចាំថ្ងៃ​ ​ហើយ​ក្រុមហ៊ុន​ក៏​សូម​អំពាវនាវ​ឲ្យ​បងប្អូន​អ្នក​បើកបរ​រ៉ឺម៉ក​កង់​បី​ទាំងអស់​ ​នៅតែ​បន្ត​អនុវត្ត​វិធាន​ ​៣​ការពារ​ ​និង​៣​កុំ​ ​ឲ្យបាន​ជាប់​ជាប្រចាំ​”​។​
​គួរ​បញ្ជាក់​ផង​ដែរ​ ​ចំពោះ​អំណោយ​ដែល​វី​តា​ល់​បាន​ចែក​ជូន​នា​ថ្ងៃនេះ​ ​មាន​ដូចជា​ ​ទឹក​ពិសា​វី​តា​ល់ ​មី​ជាតិ​ ​និង​កញ្ចប់​អំណោយ​ជាស​ម្ភារៈ​ថែរក្សា​អនាម័យ​ ​ក្នុង​ម្នាក់​មួយ​ឈុត​ ​ដែល​ក្នុង​នោះ​មាន​ ​ដូចជា​ម៉ា​ស​ក្រណាត់​ការពារ​ ​សុវត្ថិភាព​ ​និង​អាល់កុល​បាញ់សម្លាប់​មេរោគ​។​
​ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​ដើម្បី​ចូលរួម​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​-​១​៩​ ​ចូលក្នុង​សហគមន៍​ជា​លើក​ទី​៣​ ​វី​តា​ល់​សូម​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ​មេត្តា​ចូលរួម​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ ​៣​ការពារ​ ​៣​ ​កុំ​ ​ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ ​ក្រុម​គ្រួសារ​ ​និង​សហគមន៍​ទាំងមូល​។​
​វី​តា​ល់ ​ជា​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​ទទួលការ​គាំទ្រ​ ​ពីសំណាក់​ប្រជាជន​កម្ពុជា​ចំពោះ​ការងារ​សប្បុរស​ធ​ម៍​និង​សង្គម​ ​អស់​រយៈ​ជាង​១​០​ឆ្នាំ​មក​ហើយ​។​ ​វី​តា​ល់​ក៏​សូម​បួងសួង​ឲ្យ​កម្ពុជា​ចៀស​ផុត​ពី​ស្ថានភាព​ដ៏​លំបាក​មួយ​នេះ​។​

Back To Top