រាជធានីភ្នំពេញ៖…
វីតាល់ និងមីជាតិ ចូលរួមប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម និងចែកអំណោយដល់ប្រជាជនក្រីក្រនៅកំពង់ស្ពឺ
កំពង់ស្ពឺ– ក្រុមហ៊ុនទឹកពិសាវីតាល់ និងមីជាតិ បានចូលរួមជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម និងគ្រុនឈីក ដោយចូលរួមអប់រំ និងដាក់ថ្នាំអាល់បែតក្នុងពាងទឹក ប្រជាពលរដ្ឋក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។
ក្នុងកម្មវិធីនេះ វីតាល់ និងមីជាតិ ក៏បានចែកអំណោយសប្បុរសធម៌ឲ្យប្រជាពលរដ្ឋចំនួន១០០គ្រួសារផងដែរ ដោយមួយគ្រួសារទទួលបាន មុង១ វីតាល់១កេស មីជាតិ១កេស ត្រីខ១យួរ និងថវិកា៤ម៉ឺនរៀល។
លោកតិច មិញ ប្រធានគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុនទឹកពិសាវីតាល់ និងមីជាតិ បានមានប្រសាសន៍ថា «យើងចូលរួមទប់ស្កាត់ការរីករាល់នៃជំងឺគ្រុនឈាម និងគ្រុនឈីក ជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ដោយយើងបានមើលឃើញថា រដូវភ្លៀវបានឈានចូលមកដល់ ដែលរដូវនេះ ជារដូវមានហានិភ័យនៃការរីករាលដាល់នៃជំងឺគ្រុនឈាម គ្រុនឈីក និងជំងឺផ្សេងៗដែលបង្កដោយមូសខ្លា។ ទន្ទឹមនឹងការការពារខ្លួនពីកូវីដ១៩ យើងក៏ត្រូវការពារខ្លូនពីជំងឺគ្រុនឈីក និងគ្រុនឈាមផងដែរ ពីព្រោះជំងឺនេះអាចកើតមានឡើងលើមនុស្សគ្រប់វ័យ ហើយក៏អាចបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតផងដែរ។»
លោកបន្តថា «ការចូលរួមក្នុងថ្ងៃនេះ គឺបានសបញ្ជាក់ជាថ្មីម្តងទៀត អំពីការចូលរួមក្នុងសកម្មភាពសង្គមយ៉ាងសកម្មរបស់វីតាល់ និងមីជាតិ ពិសេសក្នុងវិស័យសុខាភិបាល។»
ការចូលរួមជាមួយវិស័យសុខាភិបាលនេះ មិនមែនជាលើកទី១របស់វីតាល់ និងមីជាតិទេ ដោយកន្លងមក ក្រុមហ៊ុនទាំងពីរ ក៏បានជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ហើយថ្មីៗនេះបានឧបត្ថម្ភអង្ករ១០តោនទៅកាន់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប និងចូលរួមជាមួយគ្រូពេទ្យស្ម័គ្រចិត្ត ពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ៣០០ គ្រួសារនៅសាលាដូង នៅគីរីរម្យផងដែរ។
លោកជំទាវ ឡុង បូណារ៉េត អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានស្ងើចសរសើរដ៏ក្រុមហ៊ុនវីតាល់ និងមីជាតិ ដែលបានចែកអំណោយសប្បុរសធម៌ដល់ប្រជាពលរដ្ឋទាំង១០០គ្រួសារ និងចូលរួមទប់ស្កាត់ការរីករាលដាល់ជំងឺគ្រុនឈាមក្នុងខេត្ត។ លោកជំទាវ ក៏បានអំពាវនាវប្រជាពលរដ្ឋ ឲ្យការពារខ្លូនកុំឲ្យមូសខ្លាខាំ និងរួមគ្នាបំបាត់ប្រភពមូសខ្លា និងមូសខ្លា តាមរយៈការដាក់ថ្នាំអាល់បែតក្នុងពាងទឹក និងកំចាត់ប្រភពទឹកដក់នៅជុំវិញផ្ទះជាដើម។
គួរបញ្ជាក់ផងដែរថា វីតាល់ ជាក្រុមហ៊ុនរបស់ខ្មែរ ដែលបានដំណើរកាលអស់រយៈពេល ១០ឆ្នាំមកហើយ និងបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ។ តាមរយៈមូលនិធិ២៥រៀល កន្លងមក វីតាល់ តែងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម នានាដោយផ្តោតលើវិស័យ៤ធំៗ រួមមាន ១. វប្បធម៌ និងសាសនា ២. កីឡា និងសុខភាព ៣.បរិស្ថាន និង ៤.អប់រំ៕