skip to Main Content

ឡូយអស់ស្ទះ ស្កេនឈ្នះៗ រង្វាន់រហូតដល់ 4លានរៀល ពីវីតាល់កេសក្រហមអាំងប៉ាវសំណាង!

រាជធានីភ្នំពេញ៖ ស្វាគមន៍ឆ្នាំថ្មីប្រពៃណីចិន2023 ឆ្នាំទន្សាយឆើតឆាយ សម្បូរសប្បាយ នាំសំណាង! វីតាល់បានប្រកាសចែកអាំងប៉ាវសំណាងរង្វាន់លុយសុទ្ធរហូតដល់ 4លានរៀល និងរង្វាន់ផ្សេងៗជាច្រើនទៀតដោយគ្រាន់តែជាវវីតាល់កេសក្រហម រួចស្កេន QR អាំងប៉ាវសំណាង ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2023 ។

បុណ្យចូលឆ្នាំចិន ឬត្រូវបានគេស្គាល់ម្យ៉ាងទៀតថា ពិធីបុណ្យនិទាឃរដូវ ដែលជាបុណ្យប្រពៃណីជាតិរបស់ប្រទេសចិន និងតែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ។  ក្នុង​ឱកាសអបអរបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ អតិថិជនទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ពីអាំងប៉ាវសំណាង ក្នុងវីតាល់កេសក្រហមចំណុះ 500mL សម្រាប់រាល់ការជាវវីតាល់កេសក្រហមឥលូវនេះ។

តាមប្រសាសន៍លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី បានថ្លែងថា បងប្អូនជាប់ខ្សែស្រឡាយជនជាតិចិនតែងតែចូលរួមប្រារព្ធពិធីចូលឆ្នាំប្រពៃណីចិន ជួបជុំគ្រួសារជិតឆ្ងាយ ដូច្នេះហើយវីតាល់ចង់បង្កើតបរិយាកាសសប្បាយរីករាយសម្រាប់បងប្អូនទាំងអស់គ្នា ពិសេសជាងនេះទៅទៀតគឺមានឱកាសឈ្នះរង្វាន់លុយសុទ្ធរហូតដល់ 4លានរៀលនិងរង្វាន់ផ្សេងៗទៀត។

គួរបញ្ជាក់ផងដែរថា អាំងប៉ាវសំណាងចំនួន 168 មានរង្វាន់ជាច្រើនដូចជា៖

  • ឈ្នះទឹកប្រាក់ 4លានរៀល ចំនួន 01 រង្វាន់
  • ឈ្នះទឹកប្រាក់ 2លានរៀល ចំនួន 03 រង្វាន់
  • ឈ្នះទឹកប្រាក់ 4សែនរៀល ចំនួន 10 រង្វាន់
  • ឈ្នះវីតាល់ចំណុះ 500mL 10កេស ចំនួន 154 រង្វាន់

វីតាល់កេសក្រហមមានលក់នៅលើទីផ្សារហើយ! លោកអ្នកអាចស្វែងរកវីតាល់កេសក្រហម ពីទីតាំងលក់ដែលនៅក្បែរអ្នកបំផុត ដើម្បីមានឱកាសឈ្នះរង្វាន់លុយសុទ្ធនិងរង្វាន់ផ្សេងៗ។ រួសរាន់ឡើង ចំនួនមានកំណត់!

អានទីនេះ ដើម្បីដឹងពីរបៀបឈ្នះរង្វាន់ស្កេនអាំងប៉ាវសំណាង និងលក្ខខណ្ឌផ្សេងៗ

  • របៀបស្កេនអាំងប៉ាវសំណាង
    1. ស្វែងរកអាំងប៉ាវនៅក្នុងវីតាល់កេសក្រហម ដើម្បីស្កេន QR នៅលើអាំងប៉ាវសំណាង
    2. លទ្ធផលអាំងប៉ាវសំណាង
    3. បំពេញឈ្មោះ និងព័ត៌មានពាក់ព័ន្ធ
    4. ក្រុមហ៊ុនវ័នហ្រ្វេតធើនីធី ឯ.ក នឹងធ្វើការទំនាក់ទំនងទៅកាន់លោកអ្នកសម្រាប់ការបើកទទួលរង្វាន់ និងមិនតម្រូវឱ្យបង់ប្រាក់ឬកម្រៃអ្វីផ្សេងជាថ្នូរឡើយ
  • លក្ខខណ្ឌក្នុងការចូលរួម
    1. អាំងប៉ាវសំណាង1 អាចធ្វើការស្កេនផ្សងសំណាងបានតែម្ដងប៉ុណ្ណោះ។
    2. អាំងប៉ាវសំណាងនេះមានតែក្នុងកេសទឹកពិសាវីតាល់ក្រហមតែប៉ុណ្ណោះ។
    3. រង្វាន់មិនអាចប្តូរជាសាច់ប្រាក់បានឡើយ។
    4. អតិថិជនដែលមកទទួលរង្វាន់ត្រូវភ្ជាប់មកជាមួយឯកសារចំនួន3 រួមមាន៖(1). អត្តសញ្ញាណបណ្ណឬបណ្ណសម្គាល់ខ្លួនដែលមានសុពលភាព។(2). អាំងប៉ាវសំណាងដែលលោកអ្នកបានយកទៅស្កេន។

      (3 ). លេខទូរស័ព្ទដែលបានចុះបញ្ចីក្នុង ទិន្នន័យ តាមរយៈ QR។

    1. អ្នកក្លែងបណ្ណនេះនឹងត្រូវផ្ដន្តាទោសតាមច្បាប់ជាធរមាន។
    2. អាំងប៉ាវនាំសំណាងដែលមានសុពលភាពទាំងអស់ត្រូវតែមានត្រា និងហត្ថលេខាទទួលស្គាល់ពីថ្នាក់ដឹកនាំក្រុមហ៊ុនវ័នហ្រ្វេតធើនីធី ឯ.ក។
    3. និយោជិក និងសមាជិកក្រុមគ្រួសារនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ វ័នម៉រ លីមីធីត មិនមានសិទ្ធិទទួលបានរង្វាន់នេះឡើយ។
    4. អាំងប៉ាវសំណាងនេះមានសុពលភាពត្រឹមថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2023។
    5. អ្នកឈ្នះរង្វាន់ទាំងអស់អាចមានសិទ្ធិមកទទួលរង្វាន់រហូតដល់ថ្ងៃទី31 ខែមីនា ឆ្នាំ2023។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ 023/061/069 864 333 ឬចូលក្នុងគេហទំព័រវេបសាយផ្លូវការរបស់ទឹកពិសាវីតាល់។

**លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ការសម្រេចរបស់ក្រុមហ៊ុនវ័នហ្រ្វេតធើនីធី ឯ.ក ជាការសម្រេចចុងក្រោយ ហើយក្រុមហ៊ុនវ័នហ្រ្វេតធើនីធី ឯ.ក មានសិទ្ធិកែប្រែកម្មវិធីដោយមិនមានការជូនដំណឹងជាមុន៕

 

Back To Top