skip to Main Content

មូលនិធិ​២​៥​៛ ​បាន​បង្កើត​ចាប់តាំង​តែ​ពី​ថ្ងៃ​ក្រុមហ៊ុន​ អិ​ន​.​វី​.​ស៊ី​ ​ខ​ប​ភើ​រេ​សិន​ ​ចាប់​បើក​ស​ម្ភោ​ធ​នៅ​ឆ្នាំ​ ​២​០​១​០​។​ ​រាល់​ការ​ពិសា​ទឹក​វី​តា​ល់​១​ដប​របស់​លោកអ្នក​ ​គឺ​មានន័យ​ថា​ ​លោកអ្នក​បាន​បរិច្ចាគ​ប្រាក់​ចំនួន​២​៥​៛ ​ជូន​មូលនិធិ​នេះ។ ​ថវិកា​រ​ទាំងអស់​នោះ​ ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​សកម្មភាព​សប្បុរស​ធម៌។

មូលនិធិ២៥៛ របស់យើងផ្តោតលើ ៤ ចំនុចសំខាន់ៗគឺ ការអប់រំ បរិស្ថាន សុខភាពនិងកីឡា ព្រមទាំងវប្បធម៌និងសង្គម។

កម្មវិធីប្រកួតប្រជែង គម្រោងយុវជន​អភិវឌ្ឍន៏សហគមន៏

សៀវភៅចាស់របស់លោកអ្នក គឹជាសៀវភៅថ្មីរបស់ខ្ញុំ

ត្នោតយើង មោទនភាពយើង

ការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិច

ការបរិច្ចាគឈាម

ជិះកង់ដើម្បីមន្ទីពេទ្យគន្ធបុប្ផា

ពិធីស្រង់ព្រះ

មូលនិធិ២៥៛ វីតាល់ផ្តល់ភាពកក់ក្តៅ

Back To Top

ក្នុង​ភាពជា​ដៃគូ​រ​ជាមួយ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​វី​តា​ល់​បាន​ផ្តួចផ្តើម​គម្រោង​ “​ប្រកួតប្រជែង​របស់​វី​តា​ល់” ដើម្បើ​លើក​ក​ម្ពស់​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា​។​ ​កម្មវិធី​នេះ​ ​ផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​សិស្ស​និស្សិត​ ​ដើម្បី​អនុវត្ត​គម្រោង​ដែល​ទទួល​ជ័យ​លា​ភី​របស់​ខ្លួន​។​ ​ក្នុង​ឆ្នាំ​២​០​១​៧​ ​បេក្ខជន​ចំនួនជា​ង​ ​៣​០​នាក់​ ​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការ​ចូល​រូ​ម​ប្រកួត។

ជា​លទ្ធផល​ ​គម្រោង​ដាំ​ដើម​ឆ្នោត​ ​របស់​ក្រុម​សិស្ស​មកពី​ខេត្ត​សៀមរាប​ ​បាន​ឈ្នះ​ការ​ប្រកួត​ ​និង​បាន​ដាំ​ដើម​ឆ្នោត​ចំនួន​ ​៣​០​០​០​ ​ដើម​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន។

យើង​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ទាំងអស់​ ​ជាពិសេស​យុវជន​ក្នុង​ការចូលរួម​បរិ​ច្ចា​ក​សៀវភៅ​ដែល​ពួកគាត់​ឈប់​ប្រើ​ ​និង​ស​ម្ភារៈ​សិក្សា​ទៅ​ឲ្យ​កុមារ​ ​និង​សិស្សានុសិស្ស​នៅ​តាម​ជនបទ​ ​តាមរយៈ​គម្រោង​វី​តា​ល់់ “​សៀវភៅ​ចាស់​របស់​លោកអ្នក​ ​គឹ​ជា​សៀវភៅ​ថ្មី​របស់​ខ្ញុំ​” ​។​ ​ជា​លទ្ធផល​ ​គម្រោង​នេះ​ទទួល​បាន​សៀវភៅ​ចំនួនជា​ង​ ​៥​០​០​០​ក្បាល​ ​និង​ស​ម្ភារៈ​សិក្សា​មួយ​ចំនួន​ធំ​ ​ដែល​ត្រូវ​បាន​ផ្តល់​ជូន​ទៅតាម​សាលារៀន​ជាច្រើន​នៅ​តាម​ទី​ជនបទ។

ដើម្បី​អប​អរសាទរ​ជំហាន​ថ្មី​មួយទៀត​នៃ​ភាព​ជោគជ័យ​របស់​និស្សិត​បញ្ចប់​ការសិក្សា​ ​វី​តា​ល់​បាន​ចែករំលែក​ក្តី​ស្រលាញ់​ ​និង​អនុ​ស្សា​វ​រី​យ៍​ដែល​មិន​អាច​បំភ្លេច​បានជា​មួយ​ពួកគាត់។ ​វី​តា​ល់​ចូលរួម​ជាមួយ​ពួកគាត់​នៅ​ក្នុង​ពិធី​បញ្ចប់​ការសិក្សា​ ​និង​ផ្តល់​ជូន​ទឹក​ពិសា​វី​តា​ល់​ជាមួយ​ការរចនា​ ​និង​តុបតែង​ជាពិសេស​ ​ទៅលើ​កំរប​ដប​ទឹក​ ​ដើម្បី​ទុកជា​វត្ថុ​អនុ​ស្សា​វ​រី​យ៍។

នៅ​ក្នុង​ឆ្នាំ​២​០​១​៩​ ​វី​តា​ល់​ផ្តល់​ស្នាម​ញញឹម​ដល់​សិស្ស​និស្សិត​រាប់ពាន់​នាក់​ ​នៅ​ក្នុង​ពិធី​បញ្ចប់​ការសិក្សា​នៅ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​និង​សកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង។

អំពូល​សូ​ឡា​ត្រូវ​បាន​ផ្តល់​ជូន​សិស្សានុសិស្ស​តាម​ជនបទ​ដាច់​ស្រ​យ៉ា​ល​ ​ដែល​មិន​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់​។​ ​អំពូល​សូ​ឡា​មាន​អត្ថ​ប្រ​យោ​ជន៍ពីព្រោះ​វា​អាច​សាក​ថ្ម​ដោយខ្លួនឯង​បាន​ ​ដោយ​ប្រើពន្លឺព្រះអាទិត្យ​។​ ​គម្រោង​មួយ​នេះ​មានបំណង​ជួយ​ដល់​ប្អូន​ៗ​សិស្សានុសិស្ស​ ​អោយ​ពួកគេ​អាច​មាន​ពន្លឺ​គ្រប់គ្រាន់​ក្នុង​ការសិក្សា​បន្ថែម​នៅ​ពេលយប់។កន្លងមក​ ​វី​តា​ល់​បាន​ផ្តល់​អំពូល​សូ​ឡា​ចំនួនជា​ង​១​០​០​អំពូល​ដល់​អនុវិទ្យាល័យ​មួយ​នៅ​ខេត្ត​មណ្ឌលគិរី។

វីតាល់​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​កាត់បន្ថយ​ការប្រើប្រាស់​ ​និង​ការ​ជំរុញ​ការប្រើប្រាស់​ឡើងវិញ​នូវ​ដប​ប្លា​ស្ទិ​ច​។​ ​ក្នុង​ឆ្នាំ​២​០​១​៥​ ​វី​តា​ល់​បាន​ស​ម្ភោ​ធ​យុទ្ធនាការ​ ​វី​តា​ល់​នាំមក​នូវ​បរិស្ថាន​កាន់តែ​ល្អ​ប្រសើរ​ ​ដោយ​បាន​បញ្ឈប់​ការប្រើប្រាស់​ការ​រុំ​ប្លា​ស្ទិ​ច​លើ​គម្រប​ដប​។​ ​ដោយ​ឃើញ​ភាព​ជោគជ័យ​របស់​វី​តា​ល់ ​និន្នាការ​នេះ​ត្រូវ​បាន​អនុវត្ត​បន្ត​គ្នា​ទូទាំង​ប្រទេស​ដោយ​ក្រុមហ៊ុន​ផ្សេងៗ​ទៀត។

ក្ន​ង​ឆ្នាំ​២​០​១​៦​ ​វី​តា​ល់​បាន​បរិ​ច្ចា​ក​សម្បក​ដប​ទឹក​វី​តា​ល់​ដែល​ប្រើប្រាស់​រូ​ច​ ​សម្រាប់​សាងសង់​អាគារ​សិក្សា​មួយ​ខ្នង​នៅ​ខេត្ត​កំពង់ស្ពឺ​។​ ​វី​តា​ល់​ក៏បាន​ចូលរួម​ឧបត្ថម្ភ​ដល់​គម្រោង​ច្នៃ​ដប​វី​តា​ល់​ដែល​ប្រើប្រាស់​រួច​ធ្វើជា​ធុងសម្រាម​ ​និង​ទូក​សម្រាប់​អេកូ​ទេសចរណ៍។

តាមរយៈ​គម្រោង​ប្រកួតប្រជែង​របស់​វី​តា​ល់ ​ក្រុម​យុវជន​បាន​ផ្តួចផ្តើម​ដាំ​ដើមត្នោត​ ​ដោយ​ទទួល​បាន​កញ្ចប់​ថវិកា​រ​ក្នុង​ការ​រៀប​ចំំ​សកម្មភាព​របស់​ខ្លួន​។​ ​ដើមត្នោត​គឺជា​អត្ថ​សញ្ញាណ​ជាតិខ្មែរ​ ​ព្រមទាំង​ផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​ ​វី​តា​ល់​បាន​ចូលរួម​លើក​តម្កើង​មោទនភាព​ជាតិ​ ​ដោយ​បាន​ជួយឧបត្ថម្ភ​ក្រុម​យុវជន​ក្នុង​ការ​ដាំ​កូន​ត្នោត​ចំនួន​៣​០​០​០​ដើម​ ​នៅ​ខេត្ត​សៀមរាប។

ចាប់តាំង​ពី​ឆ្នាំ​២​០​១​៦​ ​វី​តា​ល់​បាន​ធ្វើជា​ម្ចាស់​ឧបត្ថម្ភ​ធំ​ប្រចាំ​ឆ្នាំ​សម្រាប់​កម្ម​វី​ធី​ជិះកង់​ដើម្បី​ម​ន្ទី​ពេទ្យ​គន្ធ​បុប្ផា​ ​ដែល​ ​រៀបចំ​ដោយ​ ​ក្លឹប​អ្នក​ជិះកង់​ដើម្បី​សហគមន៍​។​ ​កម្មវិធី​នេះ​ ​បាន​ប្រមូលផ្តុំ​នូវ​អ្នកចូលចិត្ត​ជិះកង់​ទូ​រទាំង​ប្រទេស​ ​ឲ្យ​ចូលរួម​ជិះកង់​សប្បុរស​ធម៌​ ​ដើម្បី​រៃ​អង្គាស​ថវិកា​រ​សម្រាប់​ម​ន្ទី​ពេទ្យ​គន្ធ​បុប្ផា​ខេត្ត​សៀមរាប។

ចាប់តាំង​ពី​ឆ្នាំ​ពី​២​០​១​០​ ​តាមរយៈ​មូលនិធិ​២​៥​៛ ​វី​តា​ល់​បាន​ចាប់ដៃ​គូរ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ​ដើម្បី​គាំទ្រ​ដល់​កម្មវិធី​បរិច្ចាគ​ឈាម​ ​និង​ជ​ម្រុ​ញ​ការ​បង្កើន​ស្តុក​ឈាម​នៅ​ធនាគារ​ឈាម​កម្ពុជា​។​ ​វី​តា​ល់​ឧបត្ថម្ភ​គាំទ្រ​រាល់​កម្មវិធី​បរិច្ចាគ​ឈាម​ប្រចាំ​ឆ្នាំ​ ​«​ផ្តល់​ឈាម​ផ្តល់​ក្តី​ស្រឡាញ់​»​ ​និង​«​ទិវា​អ្នកផ្តល់​ឈាម​ពិភពលោក​»។

បន្ថែម​ពី​នេះ​ ​វី​តា​ល់​តែងតែ​គាំទ្រ​ដល់​សកម្មភាព​ប្រមូល​ឈាម​ចល័ត​របស់​ជ​ម្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​នៅ​តាម​សាកលវិទ្យាល័យ​ ​និង​ស្ថាប័នរដ្ឋ​ ​និង​ឯកជន​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ្នកជា​វីរបុរស​ ​ជា​កម្មវិធី​សង្គម​មួយ​របស់​វី​តា​ល់ ​ដែល​លើកទឹកចិត្ត​ដល់​សាធារណជន​ ​ក្នុង​ការចូលរួម​ការ​គាំទ្រ​សង្គម​តាមរយៈ​ការ​ទិញ​ទឹក​ពិសា​វី​តា​ល់​ពី​ម៉ាស៊ីន​លក់ទំនិញ​ស្វ័យប្រវត្តិ​។​ ​១​០​០​% ​នៃ​ថវិកា​ដែល​ទទួល​បាន​ ​ត្រូវ​បាន​បរិ​ច្ចា​ក​ជូន​ម​ន្ទី​ពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប​។​ ​គម្រោង​អ្នកជា​វីរបុរស​នេះ​ ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ម៉ាស៊ីន​លក់​ទឹក​ស្វ័យប្រវត្តិ​។​ ​ជាល​ទ្ច​ផល​ ​គម្រោង​នេះ​ ​ទទួល​បាន​ថ​រិ​ការ​ប្រមាណ​ជាង​៤​ពាន់​ដុល្លារ​ ​សម្រាប់​ឧបត្ថម្ភ​ដល់​ម​ន្ទី​ពេទ្យ​កុមារ​អង្គរ​ ​ពី​កា​រលក់​ក្នុងរយៈពេល​២​ខែ​ ​ចាប់ពី​ខែ​មីនា​ ​ដល់​ខែ​ឧសភា​ ​ឆ្នាំ​២​០​១​៩។

ពិធី​ស្រង់​ព្រះ​ ​គឺ​ជាពិធី​តាម​បែប​ព្រះពុទ្ធសាសនា​ ​ដែល​ប្រជាជន​ខ្មែរ​ប្រារព្ធ​ជា​រៀងរាល់​ឆ្នាំ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ។ ក្នុង​ពិធី​ស្រង់​ព្រះ​នេះ​ ​ពុទ្ធសាសនិកជន​ ​ធ្វើការ​ស្រង់​ទឹក​លើ​ពុទ្ធបដិមា​ ​ដើម្បី​បន់ស្រន់​សុំ​សេចក្តី​សុខ​។​ ​ដូចគ្នា​នេះ​ដែរ​ ​ពិធី​ស្រង់​ព្រះ​នេះ​ ​ត្រូវ​បាន​ធ្វើជា​មួយ​ឪពុក​ម្តាយ​ ​និង​មនុស្សចាស់​ ​ដើម្បី​ជា​ការគោរព​ ​និង​បួងសួង​ឲ្យ​ពួកគាត់​ ​មាន​សេចក្តី​ ​និង​អាយុវែង។

រៀងរាល់​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ​ ​វី​តា​ល់​បាន​រៀបចំ​ពិធី​ស្រង់​ព្រះ​ទ្រង់ទ្រាយ​ធំ​ ​សម្រាប់​មនុស្សចាស់​នៅ​តាម​ទី​ជនបទ​ដាច់ស្រយាល​។​ ​ក្រៅពី​ការ​ងូតទឹក​ជួន​ពួកគាត់​ ​វី​តា​ល់​ក៏​តែងតែ​ផ្តល់​ជូន​នូវ​ស​ម្លៀ​ក​បំពាក់​ថ្មី​ ​ថវិកា​រ​ ​កញ្ចប់​ស្បៀងអាហារ​ ​និង​រៀបចំ​ជូន​នៅ​អាហារ​ថ្ងៃត្រង់​មួយ​ពេល​ដ៏​ឈ្ងុយឆ្ងាញ់។ ចាប់តាំង​ពី​ឆ្នាំ​២​០​១​៦​ ​វី​តា​ល់​បាន​រៀបចំ​កម្មវិធី​នេះ​ ​ក្នុង​ខេត្ត​ព្រៃវែង​ ​កណ្តាល​ ​និង​ត្បូងឃ្មុំ​ ​ដែល​មាន​លោកតា​លោកយាយ​ចូលរួម​ស្រង់​ព្រះ​សរុប​១​០​០​០​នាក់។

កម្មវិធី​ ​“​វី​តា​ល់​ផ្តល់​ភាព​កក់ក្តៅ​”​ ​ធ្វើឡើង​នៅ​រៀងរាល់​ឆ្នាំ​ដើម្បី​ផ្តល់​ភាព​កក់ក្តៅ​ទៅដល់​ចាស់ជរា​គ្មាន​ទីពឹង​ ​នៅ​ក្នុង​ទី​ក្រុងភ្នំពេញ​ ​នៅ​រដូវ​ដែល​អាកាសធាតុ​ត្រជាក់​។​ ​ជា​រៀងរាល់​ឆ្នាំ​ ​មុង​ភួយ​ ​ស្បៀង​ ​ថ្នាំសង្កូវ​ ​ត្រូវ​បាន​ផ្តល់​ជូន​ពួកគាត់​។​ ​កម្មវិធី​នេះ​ ​សហការ​ ​រៀបចំ​ជាមួយ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ក្នុង​ការ​ផ្តល់​ជូន​នូវ​អាហារ​ថ្ងៃត្រង់​ដ៏​ឈ្ងុយឆ្ងាញ់។

កម្មវិធី​ ​«​វី​តា​ល់​ផ្តល់​ភាព​កក់ក្តៅ​»​ ​ចែក​ភួយ​ ​ស្បៀង​ ​និង​ថ្នាំសង្កូវ​ដល់​ជន​ចាស់ជរា​ ​រស់នៅ​តាម​សំយាប​ផ្ទះ​គេ​ ​នៅ​ភ្នំពេញ​ ​ជាង​២​០​០​នាក់​ ​បាន​បញ្ចប់​ដោយ​សា្ន​ម​ញញឹម​ ​និង​ក្តី​ស្រឡាញ់។ ​លោកតា​ ​លោកយាយ​ភាគច្រើន​អាយុ​ចាប់ពី​ ​៦​០​ឆ្នាំ​ឡើង​ទៅ​ ​គាត់​ខិតខំ​ប្រឹងប្រែង​ប្រកបរបរ​តិចតួច​ ​ដូចជា​ ​សំលៀងកាំបិត​ ​លក់​អំបោស​ ​ជញ្ជីង​ថ្លឹង​គីឡូ​ ។ល។ ​ដើម្បី​ចិញ្ចឹមជីវិត​។

ពួកគាត់​អាច​​​រក​ប្រាក់​បាន​ត្រឹម​ប្រមាណ​ជាង​១​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុងមួយថ្ងៃ​ដែល​ធ្វើឲ្យ​លោកតា​ ​លោកយាយ​គ្មាន​លទ្ធភាព​ក្នុង​ការ​ជួលផ្ទះ​នៅ​ភ្នំពេញ​។​ ​នៅពេលដែល​ទទួល​បាន​ភួយ​ ​និង​ស្បៀង​ពី​វី​តា​ល់ ​លោកតា​លោកយាយ​ខ្លះ​ ​ក៏​រំភើបចិត្ត​ដល់​រលីងរលោង​ទឹកភ្នែក​ ​ដោយ​លោក​ ​សង្ឃឹម​ថា​ ​អំណោយ​ទាំងនេះ​នឹង​អាច​ជួយ​សម្រួល​ដល់​ជីវភាព​ ​លោកតា​លោកយាយ​ក្នុង​រដូវ​ធ្លាក់​ខ្យល់​នេះ​។​ ​វី​តា​ល់​ក៏​ឆ្លៀតឱកាស​ ​ក្នុង​ការ​ថ្លែង​អំណរគុណ​ដល់​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ជាង​៦​០​នាក់​ ​ដែល​បាន​ចូលរួម​ជួយ​ដល់​ការចែក​អំណោយ​ ​និង​សម្រួល​ដល់​កម្មវិធី​ទាំងមូល​បាន​យ៉ាងល្អ​ប្រសើរ។

វីតាល់​បាន​នាំ​យក​ច​ម្ហា​ន់ ​និង​បច្ច័យ​មួយ​ចំនួន​ ​ទៅ​ប្រគេន​ជូន​ព្រះ​ស​ង្ឈ ​ដែល​គង់នៅ​វត្ត​សិរី​ឧត្តម​ ​ក្នុង​ខេត្ត​ព្រៃវែង​ ​កាលពី​ថ្ងៃ​ទី​២​៨​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​០​ ​ខណៈ​ចំនួន​ពុទ្ធបរិស័ទ​ ​ដែល​តែង​មក​យក​ចង្ហាន់​មក​វត្ត​ ​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ ​ពេល​មានការ​រីក​រាលដាល​វី​រុ​ស​កូ​វី​ដ​-​១​៩។​ ចង្ហាន់​ ​ដែល​វី​តា​ល់​បាន​ប្រគេន​រួម​មាន​ ​ទឹក​ពិសា​វី​តា​ល់ ​អង្ករ​ ​មី​ជាតិ​ ​ទឹកស៊ីអ៊ីវ​ ​ទឹកត្រី​ ​តែ​ ​ស្ករ​ ​អំបិល​ ​ទៀន​ ​ធូប​ ​ថ្នាំសង្កូវ​ ​និង​បច្ច័យ​ចំនួន​ ​២​លាន​រៀល។

ក្រុមហ៊ុន​មី​ជាតិ​ ​និង​វី​តា​ល់ ​បាន​ដឹកនាំ​បុគ្គលិក​ ​រៀបចំ​កម្មវិធី​ថ្លែង​អំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ជួរមុខ​ ​ដោយ​ផ្ទាល់​ ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត​ ​កាលពី​ថ្ងៃ​ទី​១​៩​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​០​ ​បន្ទាប់ពី​កម្ពុជា​បាន​ព្យាបាល​អ្នកជំងឺ​ទាំង​១​២​២​នាក់​ ​ឲ្យ​ជាសះស្បើយ​ ​ហើយ​មិន​មាន​ករណី​ស្លាប់។

ដើម្បី​ថ្លែង​អំណរគុណ​ដល់​លោកគ្រូ​អ្នកគ្រូពេទ្យ​ ​ក្រុមហ៊ុន​មី​ជាតិ​ ​និង​វី​តា​ល់ ​បាន​ពាំ​នាំ​យក​នូវ​ស​ម្ភារៈ​មួយ​ចំនួន​ដូចជា​៖​ ​ផ្ទាំង​គំនូរ​ថ្លែង​អំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ជួរមុខ​ ​ដោយមាន​ស្នាមមេដៃ​បុគ្គលិក​របស់​ក្រុមហ៊ុន​ ​ដើម្បី​បញ្ជាក់​ពី​ការ​ថ្លែង​អំណរគុណ​ ​ប​ណ្ណ​បរិភោគអាហារ​ជុំគ្នា​សម្រាប់​ក្រុម​គ្រូពេទ្យ​ជួរមុខ​នៅ​ក្នុង​ភោជនីយដ្ឋាន​វ័ន​ម៉រ ​បាច់​ផ្កា​ ​ទឹក​ពិសា​វី​តា​ល់ ​និង​មី​ជាតិ​មួយ​ចំនួន​ ​ដើម្បី​ប្រើប្រាស់​ក្នុង​មន្ទីរ​ពេ​ទ្រ​ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រៅពី​រៀបចំ​កម្ម​វី​ធី​ថ្លែង​អំណរគុណ​នេះ​ក្នុង​ម​ន្ទី​ពេទ្យ​ដោយ​ផ្ទាល់​ ​វី​តា​ល់ ​និង​មី​ជាតិ​ ​ក៏បាន​ផលិត​វីដេអូ​ “​អរគុណ​គ្រូពេទ្យ​” ​ថ្លែង​អំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ជូរមុខ​ ​និង​ក្រសួងសុខាភិបាល​ ​ដែល​បាន​ចាត់វិធានការ​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​វី​រុ​ស​កូ​វី​ដ​-​១​៩​ ​ទាន់ពេល​វេលា​ ​និង​បាន​បង្ហោះ​វីដេអូ​នោះ​ជា​សាធារណៈ​ ​នៅ​ថ្ងៃ​ ​ដែល​អ្នកជំងឺ​កូ​វី​ដ​-​១​៩​ ​ចុងក្រោយ​បាន​ ​ជាសះស្បើយ​ផង​ដែរ។

ពិធី​ស្រង់​ព្រះ​ ​គឺ​ជាពិធី​តាម​បែប​ព្រះពុទ្ធសាសនា​ ​ដែល​ប្រជាជន​ខ្មែរ​ប្រារព្ធ​ជា​រៀងរាល់​ឆ្នាំ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ។

ក្នុង​ពិធី​ស្រង់​ព្រះ​នេះ​ ​ពុទ្ធសាសនិកជន​ ​ធ្វើការ​ស្រង់​ទឹក​លើ​ពុទ្ធបដិមា​ ​ដើម្បី​បន់ស្រន់​សុំ​សេចក្តី​សុខ​។​ ​ដូចគ្នា​នេះ​ដែរ​ ​ពិធី​ស្រង់​ព្រះ​នេះ​ ​ត្រូវ​បាន​ធ្វើជា​មួយ​ឪពុក​ម្តាយ​ ​និង​មនុស្សចាស់​ ​ដើម្បី​ជា​ការគោរព​ ​និង​បួងសួង​ឲ្យ​ពួកគាត់​ ​មាន​សេចក្តី​ ​និង​អាយុវែង។

រៀងរាល់​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ​ ​វី​តា​ល់​បាន​រៀបចំ​ពិធី​ស្រង់​ព្រះ​ទ្រង់ទ្រាយ​ធំ​ ​សម្រាប់​មនុស្សចាស់​នៅ​តាម​ទី​ជនបទ​ដាច់ស្រយាល​។​ ​ក្រៅពី​ការ​ងូតទឹក​ជួន​ពួកគាត់​ ​វី​តា​ល់​ក៏​តែងតែ​ផ្តល់​ជូន​នូវ​ស​ម្លៀ​ក​បំពាក់​ថ្មី​ ​ថវិកា​រ​ ​កញ្ចប់​ស្បៀងអាហារ​ ​និង​រៀបចំ​ជូន​នៅ​អាហារ​ថ្ងៃត្រង់​មួយ​ពេល​ដ៏​ឈ្ងុយឆ្ងាញ់។

ចាប់តាំង​ពី​ឆ្នាំ​២​០​១​៦​ ​វី​តា​ល់​បាន​រៀបចំ​កម្មវិធី​នេះ​ ​ក្នុង​ខេត្ត​ព្រៃវែង​ ​កណ្តាល​ ​និង​ត្បូងឃ្មុំ​ ​ដែល​មាន​លោកតា​លោកយាយ​ចូលរួម​ស្រង់​ព្រះ​សរុប​១​០​០​០​នាក់។