រាជធានីភ្នំពេញ៖…
ឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យពីវីតាល់សម្រាប់គូស្វាមីភរិយាថ្មីថ្មោងនៅទូទាំងប្រទេស
រាជធានីភ្នំពេញ៖ ថ្មីៗនេះ វីតាល់បានប្រកាសផ្តល់កាដូចំណងដៃដល់គូស្វាមីភរិយាថ្មីទូទាំងប្រទេសតាមរយៈការចាប់ឆ្នោតផ្សងសំណាងដែលមានរង្វាន់ដ៏អស្ចារ្យសរុបចំនួន 25រង្វាន់ ចាប់ពីថ្ងៃនេះរហូតដល់ខែធ្នូឆ្នាំ2022 ដោយគ្រាន់តែជាវទឹកពិសាវីតាល់ចាប់ពី៣០កេសសម្រាប់ប្រើប្រាស់ក្នុងកម្មវិធីមង្គលរបស់លោកអ្នក។
កម្មវិធីផ្តល់សន្លឹកឆ្នោតផ្សងសំណាងនេះធ្វើឡើងដើម្បីអបអរដល់ថ្ងៃជ័យសិរីមង្គលរបស់គូស្វាមីភរិយាថ្មីដែលទើបរៀបការថ្មីថ្មោងឱ្យមានឱកាសឈ្នះរង្វាន់ជាទីគាប់ចិត្តជាច្រើនផងដែរ។ ក្នុងឱកាសនេះដែរ លោក សោមនស្ស វិបុល ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនវ័នហ្រ្វេតធើនីធីបានមានប្រសាសន៍ថា “នេះជាឱកាសពិសេសអស្ចារ្យថ្មីមួយទៀតហើយ ដែលវីតាល់បានរៀបចំការចាប់ឆ្នោតផ្សងសំណាងផ្តល់រង្វាន់ជាច្រើនសម្រាប់គូស្វាមីភរិយានៅទូទាំង២៥រាជធានីខេត្ត ដើម្បីជាកាដូចំណងដៃដ៏មានអត្ថន័យសម្រាប់គូស្នេហ៍ថ្មីថ្មោងទាំងអស់។”
លោកប្រធានផ្នែកពាណិជ្ជកម្មបានបន្តទៀតថា កម្មវិធីចាប់ឆ្នោតផ្សងសំណាងនេះធ្វើឡើងក្នុងគោលបំណងចូលរួមអបអរអាពាហ៍ពិពាហ៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ដែលតែងតែគាំទ្រជាវទឹកពិសាវីតាល់ សម្រាប់ប្រើប្រាស់នៅក្នុងកម្មវិធីមង្គលដ៏ឱឡារិក។
គួរបញ្ជាក់ផងដែរថា កម្មវិធីចាប់ឆ្នោតផ្សងសំណាងនេះនឹងធ្វើឡើងចំនួន 3លើកផ្សេងៗគ្នា គឺដោយចាប់ពីខែតុលា រហូតដល់ខែធ្នូ ឆ្នាំ២០២២ ដែលរង្វាន់សុភមង្គលទាំងអស់រួមមានដូចជា៖
- ម៉ូតូ Honda Scoopy 2022 ចំនួន 1 រង្វាន់
- កង់គូស្នេហ៍ម៉ាក Giant Rincon 2 ចំនួន 6 រង្វាន់ (12 កង់)
- Smart TV ចំនួន 6 រង្វាន់
- ទូទឹកកក ចំនួន 6 រង្វាន់
- ម៉ាស៊ីនបោកខោអាវ ចំនួន 6 រង្វាន់
នេះជាឱកាសដ៏ពិសេសសម្រាប់ការប្រារព្ធអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយាទាំងអស់ក្នុងការជាវទឹកពិសាវីតាល់ដែល រង្វាន់ជាច្រើនដ៏អស្ចារ្យកំពុងរង់ចាំលោកអ្នក។ លក្ខខណ្ឌងាយៗក្នុងការចាប់ឆ្នោតផ្សងសំណាងជាមួយវីតាល់ក្នុងថ្ងៃមង្គលរបស់លោកអ្នក គ្រាន់តែធ្វើការជាវទឹកពិសាវីតាល់ចាប់ពី 30កេស ឡើងទៅ លោកអ្នកនឹងទទួលបានឆត្រដ៏ស្រស់ស្អាត១ និងសន្លឹកឆ្នោត 1 សន្លឹក ភ្លាម។ អតិថិជនទាំងអស់អាចបំពេញព័ត៌មាននានានៅលើសន្លឹកឆ្នោតរួចយកទៅដាក់ក្នុងប្រអប់ឆ្នោតដែលនៅជិតអ្នកបំផុត។
លក្ខខណ្ឌនៃការចាប់ឆ្នោតផ្សងសំណាងចំណងដៃគូស្នេហ៍អមតៈ ៖
- រង្វាន់ផ្តល់ជូនចំពោះអ្នកមានសំណាងដែលគោរពរាល់លក្ខខណ្ឌបានត្រឹមត្រូវតែប៉ុណ្ណោះ។
- អតិថិជនម្នាក់អាចទទួលបានសន្លឹកឆ្នោត 1សន្លឹកតែប៉ុណ្ណោះ រាល់ការជាវទឹកពិសាវីតាល់ចាប់ពី 30កេស ឡើងទៅ។
- អ្នកឈ្នះរង្វាន់ត្រូវភ្ជាប់មកជាមួយនូវឯកសារចំនួន 4 រួមមាន៖ (1). អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (2). លិខិតប្រកាសអាពាហ៍ពិពាហ៍ (3). ចុងសន្លឹកឆ្នោតសំណាង (4). វិក្កយបត្រជាវទឹកពិសាវីតាល់ចាប់ពី 30កេសឡើងទៅ។
- រង្វាន់ទាំងអស់មិនអាចប្តូរជាសាច់ប្រាក់ ឬផ្ទេរទៅឱ្យនរណាម្នាក់បានឡើយ។
- អ្នកឈ្នះរង្វាន់ត្រូវតែជាសាមីខ្លួនផ្ទាល់នៅថ្ងៃទទួលរង្វាន់ និងរក្សាទុកដោយខ្លួនឯង។
- ក្រុមហ៊ុន វ័នហ្រ្វេតធើនីធី ឯ.ក នឹងទាក់ទងទៅអ្នកឈ្នះរង្វាន់តាមលេខទូរស័ព្ទក្នុងរយៈពេល 2ថ្ងៃ បន្ទាប់ពីការចាប់រង្វាន់។
- ក្រុមហ៊ុន វ័នហ្រ្វេតធើនីធី ឯ.ក មិនតម្រូវអោយមានការផ្ទេរប្រាក់ ឬបង់ថ្លៃសេវាណាឡើយសម្រាប់អ្នកឈ្នះរង្វាន់ (ចៀសវាងការសង្ស័យករណីឆបោកផ្សេងៗ)។
- សម្រាប់អ្នកឈ្នះរង្វាន់ដែលបំពេញមិនបានត្រឹមត្រូវ ឬគ្រប់លក្ខខណ្ឌ ឬមិនអាចទំនាក់ទំនងបាន ក្រុមហ៊ុនវ័នហ្រ្វេតធើនីធី ឯ.ក នឹងរក្សាសិទ្ធិចាប់ឆ្នោតផ្សងសំណាងថ្មីមកជំនួស។
- សម្រាប់អ្នកឈ្នះរង្វាន់ទាំងអស់តម្រូវឱ្យមកបង្ហាញខ្លួន និងទទួលរង្វាន់ មុនកាលកំណត់នៅថ្ងៃទី31 ខែមករា ឆ្នាំ2023 ជាចាំបាច់។ បើមិនដូច្នេះទេ ក្រុមហ៊ុនវ័នហ្រ្វេតធើនីធី ឯ.ក មានសិទ្ធិរក្សារង្វាន់ ហើយរង្វាន់នឹងត្រូវចាត់ទុកជាអសារបង់។
- និយោជិតនៃក្រុមហ៊ុនវ័នហ្រ្វេតធើនីធី ឯ.ក មិនមានសិទ្ធិក្នុងការចូលរួមផ្សងសំណាង ឬទទួលរង្វាន់នេះឡើយ។
- កម្មវិធីផ្សងសំណាងនេះចាប់ផ្តើមនៅថ្ងៃទី12 ខែកញ្ញា រហូតដល់ថ្ងៃទី26 ខែធ្នូ ឆ្នាំ2022។
- កម្មវិធីចាប់ឆ្នោតផ្សងសំណាងនេះនឹងធ្វើឡើងចំនួន 3លើកផ្សេងៗគ្នា ចាប់ពីខែតុលា រហូតដល់ខែធ្នូ ឆ្នាំ2022។
- ក្រុមហ៊ុនវ័នហ្រ្វេតធើនីធី ឯ.ក សូមរក្សាសិទ្ធិក្នុងការប្រើប្រាស់រូបភាព និងព័ត៌មានលម្អិតរបស់អ្នកឈ្នះរង្វាន់ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មនានា។
- អ្នកក្លែងបន្លំប័ណ្ណនេះនឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទាក់ទងទៅកាន់លេខទូរស័ព្ទ 023/061/069 864 333។
**ក្រុមហ៊ុនវ័នហ្រ្វេតធើនីធី ឯ.ក សូមរក្សាសិទ្ធិក្នុងការកែប្រែកម្មវិធីដោយមិនមានការជូនដំណឹងជាមុន។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៕